បរទេស៖ លោក Claudio Ranieri ជឿជាក់ថានិងអាចបំបែកកំនត់ត្រាលោក Roy Hodgson ក្នុងនាមជាអ្នកចាត់ការទូទៅ​ដែលចាស់ជាងគេនៅលីកកំពូលអង់គ្លេសនាពេលអនាគត។គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះត្រៀមលក្ខណៈរួចរាល់ហើយដើម្បីចូលមកដឹកនាំ Watford ជាលើកដំបូង​នៅថ្ងៃសៅរ៍​ពេលដែលក្រុមរបស់លោកធ្វើដំណើរ​ទៅសួរ​សុខទុក្ខក្រុមម្ចាស់ផ្ទះ Liverpoolពោលគឺ ៤ ថ្ងៃមុន​ពេលរូបលោកឈានចូលដល់វ័យអាយុ ៧០ ឆ្នាំ។ គួរ​រំលឹក​ថា​អតីត​គ្រូបង្វឹកក្រុម Crystal Palace បានសម្រេច​លាឈប់ពីក្លឹបនៅខែឧសភាមុនរយៈពេល ពីរខែដែលរូប​លោក​ឈាន​ចូលដល់វ័យគម្រប់ខួប ៧៤ ឆ្នាំរបស់ខ្លួន។

Claudio Ranieri: Watford manager says he can beat Roy Hodgson's record as  Premier League's oldest boss - BBC Sport

លោក Ranieri ដែលបានជួយអោយLeicester City ឈ្នះពាន Premier League រដូវកាល២០១៥-២០១៦ បានលើកឡើងប្រាប់BBC Sport ថាៈ បាល់ទាត់គឺជាជីវិតរបស់ខ្ញុំ។ ប្រសិនខ្ញុំមានអារម្មណ៍ល្អប្រសិននិង​មានថាម​ពល​គ្រប់គ្រាន់ខ្ញុំនៅតែចង់់បង្វឹកដល់កីឡាករជំនាន់ក្រោយជាបន្តទៀត។ខ្ញុំមិនទាន់មានអារម្មណ៏ ថាមានវ័យ​ចាស់​ជាង(Hodson) ទេ។

Roy Hodgson: I nearly called time on managerial career 14 years ago - but  my age isn't a disadvantage | Evening Standard

សម្រាប់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Hodgson បានឆ្លងកាត់អាជីពជាគ្រូបង្វឹករយៈពេល ៤៥ ឆ្នាំពោលគឺមានបទពិសោធន៏ច្រើនដូចទៅនិងលោក Sir Alex Ferguson, Neil Warnock និង Sir Bobby Robson គឺជាអ្នកចាត់ការទូទៅនៅ Premier League តែមួយគត់ដែលបន្តឈានចូលវ័យ ៧០ ឆ្នាំនាពេល​បច្ចុប្បន្ន​។សម្រាប់ក្រុមWatford គឺជាក្លឹប Premier League ទី ៤ របស់ Ranieri បន្ទាប់ពីរូបលោកធ្លាប់ដឹកនាំ Chelsea, Leicester និង Fulham៕

 

ប្រភពព័ត៍មាន៖ BBC