បរទេស៖ ដំណាក់កាល​​ទី​១​នៃ​ការ​ប្រកួត​​ជម្រុះ​នៅ​តំបន់​អឺ​រ៉ុប សម្រាប់​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំក្រោយ នឹង​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ​ ស្រប​ពេល​ដែល​ព័រ​ទុយ​ហ្គាល់ អេ​ស្ប៉ាញ អ៊ីតាលី និង​ហូឡង់​ សុទ្ធ​សឹង​ស្ថិតក្នុង​ចំណោម​ក្រុម​ដែល​ត្រូវ​ជួប​ការ​ប្រកួត​ដ៏​សំខាន់ ក្នុង​​ការ​ប្រជែង​ដើម្បី​ឈ្នះកៅអី​ទៅកាន់​ប្រទេស​កា​តា​។

ក្រុមឈរ​លេខ​ក្នុងពូល​ទាំង​១០ នឹង​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត​កីឡាបាល់ទាត់​ពិភព​លោក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២​។ ក្រុម​ដែល​បញ្ចប់ក្នុង​ចំណាត់ថ្នាក់លេខ​២ នឹង​​មាន​ឱកាស​មួយផ្សេង​ទៀត​ដើម្បី​​ទៅ​ជុំផ្តាច់ព្រ័ត្រ តាមរយៈ​ការ​ប្រកួត​ជម្រុះ Playoff នៅខែ​មីនា​ ឆ្នាំក្រោយ​។ អេ​ស្ប៉ាញ​ ដែល​ជា​ជើង​ឯក​ឆ្នាំ​២០១០ ត្រូវ​ធ្វើការ​ងារ​ជាច្រើន​ទៀត​ដើម្បី​ឆ្លង​ឲ្យ​ផុត​ពូល B ដោយ​ក្រុម​របស់​លោក Luis Enrique កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​២ ដោយ​តាមពីក្រោយ​ក្រុមកំពុង​នាំមុខ​ស៊ុយ​អែត ២ពិន្ទុ​។ ពួក​គេ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម​ក្រិក នៅ​រាត្រីនេះ ក្រោយពី​បាន​ទទួល​លទ្ធផល​ស្មើ ១-១ ក្នុង​ពេលក្រុម​ទាំង​២​បាន​ជួប​គ្នា​កាលពីខែមីនា​។

Image processed by CodeCarvings Piczard ### FREE Community Edition ### on 2019-06-11 13:45:45Z | http://piczard.com | http://codecarvings.com€„ÿHß2d

ពូល​នេះ នឹង​ត្រូវ​កាត់សេចក្តី នៅពេល​ដែល​អេ​ស្ប៉ាញ ធ្វើ​ជាម្ចាស់ផ្ទះ​ទទួលក្រុម​ស៊ុយ​អែត ក្នុងទីក្រុង​ Seville នៅ​រាត្រីថ្ងៃ​អាទិត្យ​​។ ដោយឡែក ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប អ៊ីតាលី ​នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង ស្វ៊ីស ដែលមាន​១៤ពិន្ទុដូចគ្នា នៅ​រាត្រីនេះ ស្រប​ពេល​នៅ​សល់​ការ​ប្រកួត​តែ​២លើក​ទៀត​ប៉ុណ្ណោះ​​។ ក្រុម​ដែល​ឈ្នះ​ក្នុងការ​ប្រកួតនេះ នឹង​ត្រូវ​ការ​ត្រឹម​តែ​១ពិន្ទុ​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​ជម្រុះ​ចុងក្រោយ​របស់​ពួក​គេ​ ខណៈ​ដែល​អ៊ីតាលី នឹង​ត្រូវ​ទៅ​ជួបអៀរ​ឡង់​ខាង​ជើង នៅ​ថ្ងៃ​ចន្ទ ហើយ ស្វ៊ីស ធ្វើ​ជាម្ចាស់ផ្ទះ​ទទួល​ក្រុម​ប៊ុល​ហ្គារី​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia