បរទេស៖ ក្តីសង្ឃឹមរបស់ Cristiano Ronaldo ក្នុងការលេងក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី៥ កំពុងតែស្ថិតក្នុងភាពមិនច្បាស់ ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិស៊ែប៊ី បានយកឈ្នះក្នុងលទ្ធផល ២-១ ក្នុងទីក្រុង Lisbon ដើម្បីឈ្នះកៅអីទៅកាន់ប្រទេសកាតា ក្នុងឆ្នាំ២០២២។
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និងក្រុមជម្រើសជាតិក្រូអាស៊ី ក៏បានកក់កៅអីរបស់ពួកគេទៅកាន់ប្រទេសកាតា ផងដែរ កាលពីថ្ងៃអាទិត្យ ក្រោយពីបានយកឈ្នះលើក្រុមជ្រើសជាតិស៊ុយអែត និងរុស្ស៊ី ក្នុងលទ្ធផល ១-០ រៀងៗខ្លួន។ Ronaldo កំពុងតែគ្រប់គ្រងកំណត់ត្រានៃការលេងក្នុងយុទ្ធនាការ Euro ចំនួន៥លើករួចជាស្រេច និងហាក់ដូចជាស្ថិតលើផ្លូវនៃការបង្កើតសមិទ្ធផលដ៏អស្ចារ្យមួយផ្សេងទៀតទៅហើយ ខណៈដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ បានរកគ្រាប់បាល់បើកឆាកភ្លាមៗ ក្រោយពីលេងបានត្រឹមតែ២នាទី តាមរយៈកីឡាករ Renato Sanches។
ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមជម្រើសជាតិស៊ែប៊ី បានវាយបកវិញ ដើម្បីគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងតង់ទី១ និងបានគ្រាប់បាល់តាមស្មើនៅពេលដែលគ្រាប់បាល់ស៊ុតរបស់ Dusan Tadic បានបំប៉ោងសំណាញ់ទីយ៉ាងល្អ ក្រោយពី Dusan Vlahovic បានស៊ុតបា់ប៉ះនឹងរបារទី។ Ronaldo ត្រូវបានគេការពារ និងបិទជិត ហើយរូបគេក៏មានឱកាសស៊ុតបាល់បញ្ចលទីលើកទី៨០០របស់គេផងដែរ ប៉ុន្តែ ធ្វើមិនបានសម្រេច។ ផ្ទុយទៅវិញ Aleksandar Mitrovic បានរកគ្រាប់បាល់ឈ្នះដ៏សំខាន់នៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុមភ្ញៀវឈ្នះកៅអី World Cup តែម្តង៕
ប្រភពព័ត៌មាន៖ Channel News Asiaបរទេស៖ ក្តីសង្ឃឹមរបស់ Cristiano Ronaldo ក្នុងការលេងក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី៥ កំពុងតែស្ថិតក្នុងភាពមិនច្បាស់ ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិស៊ែប៊ី បានយកឈ្នះក្នុងលទ្ធផល ២-១ ក្នុងទីក្រុង Lisbon ដើម្បីឈ្នះកៅអីទៅកាន់ប្រទេសកាតា ក្នុងឆ្នាំ២០២២។
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និងក្រុមជម្រើសជាតិក្រូអាស៊ី ក៏បានកក់កៅអីរបស់ពួកគេទៅកាន់ប្រទេសកាតា ផងដែរ កាលពីថ្ងៃអាទិត្យ ក្រោយពីបានយកឈ្នះលើក្រុមជ្រើសជាតិស៊ុយអែត និងរុស្ស៊ី ក្នុងលទ្ធផល ១-០ រៀងៗខ្លួន។ Ronaldo កំពុងតែគ្រប់គ្រងកំណត់ត្រានៃការលេងក្នុងយុទ្ធនាការ Euro ចំនួន៥លើករួចជាស្រេច និងហាក់ដូចជាស្ថិតលើផ្លូវនៃការបង្កើតសមិទ្ធផលដ៏អស្ចារ្យមួយផ្សេងទៀតទៅហើយ ខណៈដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ បានរកគ្រាប់បាល់បើកឆាកភ្លាមៗ ក្រោយពីលេងបានត្រឹមតែ២នាទី តាមរយៈកីឡាករ Renato Sanches។
ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមជម្រើសជាតិស៊ែប៊ី បានវាយបកវិញ ដើម្បីគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងតង់ទី១ និងបានគ្រាប់បាល់តាមស្មើនៅពេលដែលគ្រាប់បាល់ស៊ុតរបស់ Dusan Tadic បានបំប៉ោងសំណាញ់ទីយ៉ាងល្អ ក្រោយពី Dusan Vlahovic បានស៊ុតបា់ប៉ះនឹងរបារទី។ Ronaldo ត្រូវបានគេការពារ និងបិទជិត ហើយរូបគេក៏មានឱកាសស៊ុតបាល់បញ្ចលទីលើកទី៨០០របស់គេផងដែរ ប៉ុន្តែ ធ្វើមិនបានសម្រេច។ ផ្ទុយទៅវិញ Aleksandar Mitrovic បានរកគ្រាប់បាល់ឈ្នះដ៏សំខាន់នៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុមភ្ញៀវឈ្នះកៅអី World Cup តែម្តង៕
ប្រភពព័ត៌មាន៖ Channel News Asia


