បរទេស៖ អ្នកចាត់ការទូទៅថ្មីរបស់ក្លឹបអ្នកមានបុណ្យ  Barcelona លោក Xavi Hernandez បានអបអរជ័យជំនះសម្រាប់​ការប្រកួត​ដំបូងរបស់គាត់ក្រោយចូលមកដឹកនាំនៅទឹកដី Nou Camp ជាមួយនឹងជ័យជម្នះលើក្លឹបរួមទីក្រុង Espanyol ក្នុងក្របខ័ណ្ឌ La Liga សប្តាហ៏ទី១៣ដោយលទ្ធផល១ទល់និង០ កាលពីរាត្រីថ្ងៃសៅរ៏ម្សិលមិញនេះ ។

Barca edge past Espanyol to give Xavi debut victory as coach

ទោះបីជាមានឪកាសគ្រប់គ្រងបាល់តិចជាងគូប្រជែងដែលជាក្រុមភ្ញៀវ ប៉ុន្តែក្រុមម្ចាស់ផ្ទះមានឪកាសរកបានគ្រាប់បាល់ បញ្ចប់​ទីដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររកបានដោយកីឡាករMemphis Depay នៅនាទីទី៤៨ ខណៈក្រុមភ្ញៀវខកខាន និងបាត់បង់ឪកាសជាច្រើននៅតង់ទី២។ Xavi ដែលបានលេង៧៦៧ ប្រកួត និងឈ្នះពានរង្វាន់ ២៥ ជាមួយក្លឹប​យក្ស​កាតា​ឡាន ក្នុងរយៈពេល ១៧ ឆ្នាំរបស់គាត់នៅក្នុងក្រុមឈុតធំ នោះ ត្រូវរង់ចាំពីរសប្តាហ៍ដើម្បីចូលកាន់តំណែង​ជំនួសអតីត​គ្រូ​បង្វឹក​លោកRonald Koeman ក្រោយសម្រាកពីការប្រកួតលក្ខណៈអន្តរជាតិ៕