បរទេស៖ លោក Xavi Hernandez គ្រូ​បង្វឹក​របស់ក្រុម Barcelona បាន​បញ្ជាក់កាលពីថ្ងៃ​ចន្ទ​ថា លោក​ពេញ​ចិត្ត​នឹង​បញ្ហា​ប្រឈម​ក្នុងពេល​ប៉ះ​ជា​មួយនឹងក្រុម Benfica ក្នុងការ​ប្រកួតក្របខ័ណ្ឌ Champions League ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​សង​សឹក​ចំពោះការ​ចាញ់​របស់ពួកគេ​ក្រោមស្នា​ដៃ​របស់​ក្រុមព័រ​ទុយ​ហ្គាល់​មួយនេះ ក្នុង​ទីក្រុង Lisbon កាលពី​ជើង​មុន​។

FC Barcelona Unveil Xavi Hernandez As New Coach. His Message: 'We Are The  Best Club In The World.'

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​រាត្រីនេះ នឹង​ជួយ​ឲ្យ Barcelona ឈាន​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយនៃក្រប​ខ័ណ្ឌកំពូល​អឺ​រ៉ុប ខណៈ​នៅ​សល់​១​ប្រកួត​ក្នុងដៃ បើ​ទោះ​បី​ចាប់​ផ្តើម​យ៉ាង​ត្រដាប​ត្រដួស បន្ទាប់​ពី​ចាញ់​ទាំង​ក្រុម Bayern Munich និង Benfica ក្នុងលទ្ធផល ៣-០​។ ក្រោយពី​ក្រុម Barcelona បាន​ផ្តួលក្រុម Espanyol ក្នុង​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​បើកឆាក​របស់​លោកក្នុង​នាម​ជា​គ្រូបង្វឹក ដើម្បី​ឡើង​ទៅ​ឈរ​ក្នុងចំណាត់​ថ្នាក់​លេខ​៦ លោក Xavi បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា៖ «យើង​មិន​អាច​ព្រងើយ​កន្តើយ​នឹង​គោល​ការណ៍​របស់យើង​បាន​ឡើយ​​»​។

Xavi Hernández, another winning debut at Camp Nou

Xavi បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «ខ្ញុំ​មើល​ឃើញ​ឱកាស​មួយ ដោយគ្មានសម្ពាធ​ឡើយ​។ កីឡា​បាល់ទាត់​តែង​តែ​ផ្តល់​ឲ្យ​អ្នក​នូវការ​ប្រកួត​ម្តង​ទៀត​។ យើង​គឺ​ជាក្រុម Barca ហើយ​យើង​នឹង​ប្រយុទ្ធ​ដល់​ទី​បំផុត​។ ខ្ញុំ​ចូល​ចិត្ត​ការ​ប្រជែង​បែបនេះ​»៕

 

ប្រភព​ព័ត៌​មាន៖ Reuters