បរទេស៖ អតីតខ្សែបម្រើ Man United កីឡាករ Ji Sung Park បានជំរុញអោយកីឡាករ Son Heung-Min សម្រេច​ចិត្ត​ផ្លាស់ពី Tottenham Hotspur ទៅកាន់ទឹកដី Old Trafford។

Just a hot streak or can Son Heung-min finish it for Spurs? | Sport | The  Times

Son បានបង្ហាញទម្រង់លេង​ល្អ​បំផុត​ក្រោយ​ផ្លាស់មកកាន់ក្រុមមាន់ខ្នាយមាសTottenham ក្នុងឆ្នាំ ២០១៥ ពីក្លឹបងាឡឺម៉ង់ Bayer Leverkusen ក្នុងតម្លៃ ២២ លាន​ផោន។ ចាប់តាំងពីពេលនោះមក Son បានស៊ុតបញ្ចូលទី ១១៤ គ្រាប់ និងបង្កើតឪកាសបញ្ចប់ទី ៦៧ ដង​ក្រោយ​បង្ហាញខ្លួន២៩៩ លើក គ្រប់ក្របខណ្ឌ ប្រកួតទាំងអស់។ Parkបញ្ចាក់ប្រាប់ Goal យ៉ាងដូច្នេះថា: ខ្ញុំជឿជាក់ថាគាត់ល្អគ្រប់គ្រាន់និងធ្វើបានល្អជាមួយMan.United ។ បញ្ហា​តូចតាចតែមួយគត់គឺគាត់ប្រហែលជាមិនទទួលបានអាវលេខ ៧ ដែលគាត់ចូលចិត្តព្រោះ Cristiano Ronaldo មានរួចហើយ។

Son Heung-Min: Stories from those who helped the shy little boy become a  Tottenham Hotspur icon | LondonWorld

កន្លងមកក្រុមជើងឯកអង់គ្លេស២០សម័យធ្លាប់មានទំនាក់ទំនងចង់ផ្ទេរយកដៃគូរបស់ Son គឺប្រធានក្រុម ជម្រើស​ជាតិអង់គ្លេស​Harry Kane កាលពីដើមរដូវក្តៅ។ ក្នុងនោះដែរក្រុមមេឃខៀវ Man. City របស់ United បានដេញថ្លៃ 80 លានផោន ប៉ុន្តែត្រូវលោកDaniel Levy ដែលជាប្រធានក្លឹបបដិសេធ។ ចំណែកឯ Son ទើបតែចុះ​កុងត្រាជាមួយក្លឹប ៦ ឆ្នាំបន្តទៀត។  ទោះជាយ៉ាងណា ការខ្វះខាតឈ្នះពានអស់ជាច្រើនឆ្នាំ អាចនិងធ្វើ​អោយSon សម្លឹងឪកាសចាកចេញទៅកាន់គូប្រជែង Man. Utd នៅថ្ងៃអនាគត ៕

 

ប្រភពព័ត៍មាន៖ Sportskeeda