បរទេស៖​ Liverpool នឹងត្រូវអវត្តមានខ្សែការពារស្លាបឆ្វេង Andrew Robertson សម្រាប់ការប្រកួត Premier League របស់ពួកគេជាមួយ Chelsea នៅថ្ងៃទី ២ខែមករា បន្ទាប់ពីជំនួបក្នុងថ្ងៃ Boxing Day របស់ពួកគេជាមួយ Leeds United ត្រូវបានផ្អាកដោយសារតែបង្កាការរីករាលដាលនៃមេរោគកូវីត-១៩។ដូច្នេះRobertson បច្ចុប្បន្ន​កំពុង​ជាប់​​​បម្រាម​បី​ប្រកួត​បន្ទាប់​ពី​ទទួលបានកាត​ក្រហមក្នុងជំនួបជាមួយម្ចាស់ផ្ទះ Tottenham Hotspur កាល​ពី​ចុង​សប្តាហ៍​មុន។

Liverpool star Andrew Robertson posts injury update - Soccer Studio

មានន័យថា កីឡាករអន្តរជាតិស្កុតឡេន បានអវត្តមានការឹប្រកួតពានរង្វាន់ EFL Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​កាល​ពី​យប់ថ្ងៃពុធជាមួយ Leicester City និងបន្តខកខានក្នុងជំនួបលើកពេលជាមួយLeeds នៅថ្ងៃទី ២៦ ខែធ្នូ និងជួប Leicester ម្តងទៀតនៅថ្ងៃទី ២៨ ខែធ្នូមុនបំណាច់ឆ្នាំ២០២១។

Andrew Robertson on Struggling for Petrol Money & How He's Made it at  Liverpool

Liverpool ក៏​និងប្រឈមអវត្តមាន Mohamed Salah, Sadio Mane និង Naby Keita សម្រាប់​ការ​ប្រកួត​ទាំងពីរខាងមុខ​នោះ វារលែងតែពួកគេ​ព្យាយាមពន្យាពេលជាមួយក្រុមជម្រើសជាតិដើម្បី ហ្វឹកហាត់ត្រៀម​ដើម្បី​ព្រឹត្តិការណ៏ Africa Cup of Nations។ក្រុមលោក Jurgen Klopp បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ២ ក្នុង​តារាង​​ក្របខណ្ឌ  Premier League ក្រុមកំពូលតារាង Manchester City ចំនួន ៣ ពិន្ទុ ប៉ុន្តែនាំមុខគូ​ប្រជែង​លេខ​រៀង​ទី៣​Chelsea ចំនួន ៣ ពិន្ទុ៕

 

ប្រភពព័ត៍មាន៖ Sportsmole