បរទេស៖​ អ៊ីតាលី​បាន​ឈ្នះជើងឯកទ្វីបអឺរ៉ុប Euro ២០២០ ជាលើកទីពីរក្នុងប្រវត្តិសាស្រ្តបន្ទាប់ពី ផ្តួលអង់គ្លេសដោយបាល់​កាត់សេចក្តី១១ម៉ែត្រ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​បន្ទាប់មកទៀត ក្រុមអសូរីនៅមិនទាន់ប្រាកដ ថាពួកគេបានកក់កៅអី​ឆ្លង​ផុតវគ្គ ​ជម្រុះ World Cup នៅទ្វីបអឺរ៉ុបនៅឡើយទេ។

Mancini: 'Italy can't waste this many chances' - Football Italia

Roberto Mancini បានសម្តែងការសោកស្ដាយចំពោះការខកខានរបស់អ៊ីតាលីក្នុងការទទួលសិទ្ធិដោយស្វ័យ ប្រវត្តិ​​សម្រាប់ចូលរួមព្រឹត្តការណ៏បាល់ទាត់ដែលប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ខណៈអតីតគ្រូបង្វឹក Man.City និង​ Inter Milan  បានព្រមាននិងដាស់ដាស់តឿនកូនក្រុមថាគួរតែបំភ្លេចពីភាព​ជោគជ័យនៅ​Euro​២០២០ ហើយ​និងផ្តោតការ ហ្វឹកហាត់ត្រៀមប្រកួតវគ្គ Play-Off ជាបន្តទៀត។គួរបញ្ជាក់ថាម្ចាស់ជើងឯកWorld Cup ៤ដង  បានខកខានការចូលរួមការប្រកួត World Cup ២០១៨ក្នុងនាមប្រទេសរុស្សីជាម្ចាស់ផ្ទះ។

Unbeaten nearly 3 years, Italian national football team set new record

ទោះយ៉ាង​ណា​អ៊ីតាលី​​បានស្តារមុខមាត់ឡើងវិញក្រោយឈ្នះម្ចាស់ផ្ទះ អង់គ្លេសនៅ Euro ២០២០និងជា​ពានទ្វីបអឺរ៉ុបលើក​ដំបូង​របស់​ពួក​គេ​ ក្រោយខកខានចាប់តាំងពីឆ្នាំ ១៩៦៨មក។  ​  ទោះយ៉ាងណាអ៊ីតាលីដែល​មាន​ប្រវត្តិ​មិន​ដែលចាញ់ ៣៧ ប្រកួតជាប់កំណត់ត្រាពិភពលោកប៉ុន្តែត្រូវអេស្ប៉ាញបញ្ចប់កំនត់ត្រានេះ​នៅក្នុងការប្រកួត Nations League វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងខែតុលា ។

Euro 2020: Italy Squad, Fixtures, Key Players - All you need to know

អ៊ីតាលីបានបញ្ចប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីស្វីសក្នុងពូល C ខណៈព័រទុយហ្គាល់ជាប់លេខ២បន្ទាប់ពី ស៊ែប៊ីក្នុងពូល A។ មានន័យថារវាងក្រុមទំាងពីរគឺមាន១ដែលមិនមានវត្តមានសម្រាប់ការប្រកួតនៅWorld Cup ២០២២​នាប្រទេស កាតា ។មានន័យថាអ៊ីតាលីត្រូវជួប North Macedonia ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវគ្គ Play-off នៅចុងខែមីនា ៕

 

ប្រភពព័ត៍មាន៖ Besoccer