បរទេស៖ Andrea កូនប្រុសរបស់គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីលោក Roberto Mancini គឺជាអ្នកគាំទ្រម្នាក់ក្នុងចំណោម​អ្នក​គាំទ្រជាច្រើនទៀតដែលត្រូវប្រឈមគ្មានកៅអីអង្គុយទស្សនាការប្រកួតបាល់ទាត់នៅកីឡាដ្ឋាន Wembley ដោយសារ​តែអ្នកគាំទ្រអង់​គ្លេស​ដទៃទៀតដែលគ្មានសំបុត្រកាន់កាប់កៅអីជាច្រើន​រាប់រយនាក់បានសម្រុកចូលកីឡដ្ឋានសម្រាប់ការ​ប្រកួត​ផ្តាច់ព្រ័ត្រ Euro ២០២០កន្លងទៅនេះ។

Andrea Mancini: 'Il destino aveva un conto aperto con papà a Wembley' | Sky  Sport

កូនបុរសអតីតគ្រូបង្វឹក Man.City លោក Andrea Mancini បាន​ប្រាប់ទូរទស្សន៍ Sky Sport Italia បន្ទាប់ពីបញ្ចប់​ការប្រកួតថាៈវាមានភាពច្របូកច្របល់ជាមួយអ្នកគាំទ្រ​ដែលគ្មាន​សំបុត្រហើយកៅអីរបស់ខ្ញុំត្រូវបានគេអង្គុយជំនួស ដូច្នេះ​ខ្ញុំត្រូវមើលការប្រកួតតង់ទី១ ដោយអង្គុយនៅជណ្តើរកីឡដ្ឋាន។ វាគឺជាព្រឹត្តការណ៏ដ៏ គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យបន្ទាប់ពី អ្នកគាំទ្រជាច្រើនដែលមិនមានសំបុត្រហើយបាន បង្ខំ​ឱ្យ​ពួក​គេចូលទៅកាន់កីឡាដ្ឋាន តាមរយៈច្រកអាទិភាពជនពិការដោយគ្មានអាជ្ញាធរណាមួយ​អាចរារាំងទង្វើអនាធិ​ប​តេយ្យ​បែបនេះ​បា​ននោះទេ។

English … the jumpers replaced Mancini's son

អ្នកគាំទ្រមួយចំនួនបានរិះគន់ថាកន្លែងអង្គុយរបស់ពួកគេត្រូវបានកាន់កាប់ដោយជនអនាមិកដោយគ្មានរបៀបរបបនិង ផ្លាស់​ប្តូរទីកន្លែងដោយមិនមានមូលហេតុដែលនាំអោយពួកគេមានការ ខឹងសម្បារហើយបញ្ហាទាំងនោះក៏បានកើត​មាន​ឡើង​ក្នុង​ចំណោមសមាជិកគ្រួសារកីឡាករ និងគ្រូបង្វឹកដែលចូលរួមក្នុងការប្រកួតនេះផងដែរ៕

 

ប្រភពព័ត៍មាន៖ Metro