បរទេស៖ កីឡាករ​​នៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ត្រូវ​បាន​ចាត់​ទុក​ជា​វីរ​បុរស កាលពីថ្ងៃ​ចន្ទ ស្រប​ពេល​ដែល​ការ​អប​អរ​នានា ត្រូវ​បាន​ប្ររព្ធ​ឡើង​រយៈ​ពេល​១​ថ្ងៃ​ពេញ ស្រប​ពេល​ដែលក្រុមកីឡាករ​បាន​ជិះ​រថយន្តក្រុង​ដែល​គ្មាន​ដំបូល ដង្ហែរ​ពាន​ទូទាំងទីក្រុង​រ៉ូម ក្រោយពី​បាន​ផ្តួលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស ដោយការ​ស៊ុត​បាល់​ប៉េ​ណាល់ទី ដើម្បី​លើក​ពាន Euro ឆ្នាំ​២០២០ នាកីឡដ្ឋាន Wembley​។

ទាំងនាយក​រដ្ឋមន្ត្រី​អ៊ីតាលី និង​ប្រធា​នា​ធិបតី បាន​រៀប​ចំពិធី​អបអរនានា​សម្រាប់ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី នៅមុន​ពេល​ក្រុម​នេះ បាន​ឡើង​រថយន្ត​ក្រុង​ និង​ដង្ហែរ​ពាន ឆ្លង​កាត់អ្នក​គាំទ្រ​ជា​ច្រើន ដែលកំពុង​តែ​គ្រវី​ទង់​ជាតិ​អ៊ីតាលី​។ ការ​អប​អរ​នេះ បានកើត​ឡើង​ ក្រោយពី​ការ​ប្រកួត​បាន​រយៈ​ពេល​២៤​ម៉ោង ខណៈដែល​អ៊ីតាលី មិន​បាន​ជួប​ការ​ចាប់​ផ្តើម​ក្នុងការ​ប្រកួត​បាន​យ៉ាងល្អ​ឡើយ​នាកីឡដ្ឋាន Wembley កាលពីថ្ងៃ​អាទិត្យ ដែលនៅពេល​នោះ អ៊ីតាលី ត្រូវ​តែ​វាយ​បក​តាម​ពីក្រោយគ្រាប់​បាល់​ដែល​ស៊ុត​បញ្ចូលទី​លឿន​ជាង​គេ​បំផុត​​ក្នុង Euro តាម​រយៈ​ស្មើ​វិញ ហើយ​បន្ទាប់​មក ទទួល​ជ័យ​ជម្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​ក្នុង​លទ្ធផល ៣-២​។

នេះ​គឺ​ជា​លើក​ទី​២​ហើយ​ដែលអ៊ីតាលី បាន​លើក​ពាន Euro ហើយ​ជ័យ​ជម្នះ​របស់​ពួកគេ បង្ហាញពី​ផ្លាស់​ប្តូរ​ជោគ​វាស​នា​ទាំងស្រុង ក្រោមការដឹកនាំ​របស់លោក Mancini ក្រោយពី​ក្រុម​នេះ មិន​បាន​សូម្បី​តែ​ឈ្នះសិទ្ធិ​ទៅ​ប្រកួត​ក្នុង World Cup ឆ្នាំ​២០១៨​ នៅ​រុស្ស៊ី​។ ខ្សែ​ការ​ពារ Leonardo Bonucci បាន​ឲ្យដឹង​ថា៖ «នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​ជាថ្មី​សម្រាប់​កីឡា​បាល់ទាត់​អ៊ីតាលី​»៕

ប្រភព​ព័ត៌មាន៖ Channel News Asia