បរទេស៖ លោក Roberto Mancini គ្រូបង្វឹក​នៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី​ បានកោតសរសើរ​ចំពោះទម្រង់​លេង​នៃក្រុម​របស់​លោក និង​បាន​និយាយា​ថា អ៊ីតាលី «បាន​គ្រប់គ្រង» លើក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស ក្រោយពី​បាន​របូត​គ្រាប់បាល់​នៅ​ដើម​តង់​ទី​១ នាកីឡដ្ឋាន Wembley កាលពីថ្ងៃ​អាទិត្យ ដើម្បី​ទទួល​ជ័យ​ជម្នះ​ក្នុង Euro ឆ្នាំ​២០២០ វគ្គ​ផ្តាច់​ព្រ័ត្រ​។

 

ក្រោយពី​បាន​ទទួល​ជ័យ​ជម្នះ​ដោយការ​ស៊ុតបាល់ប៉េណាល់ទី​ក្នុងលទ្ធផល ៣-២ បន្ទាប់​ពី​ការ​ប្រកួត​បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ១-១ នៅនាទីបន្ថែម​១៥នាទី២ដង លោក Mancini បាន​ប្រាប់​ទូរ​ទស្សន៍ RAI Sport ថា៖ «យើង​ធ្វើ​បាន​យ៉ាងល្អ​។ យើង​បាន​របូតគ្រាប់បាល់​ភ្លាម​ៗ និង​បាន​ជួប​បញ្ហា ប៉ុន្តែ បន្ទាប់មក យើង​បានគ្រប់​គ្រង​ការ​ប្រកួត​»។ លោក​បាន​បន្ថែម​ទៀត​ថា៖ «កីឡាករ​ពិត​ជា​លេង​បាន​យ៉ាងល្អ​។ ខ្ញុំ​មិន​ដឹង​ថា ត្រូវនិយាយ​បែប​ណា​ឡើយ​។ វា​ពិត​ជា​សំខាន់ណាស់សម្រាប់​រាល់ភាគី​ពាក់ព័ន្ធ និង​អ្នក​គាំទ្រ​ទាំងអស់​។ ខ្ញុំ​សង្ឃឹម​ថា ពួក​គេ​នឹង​អប​អរ​នៅ​ប្រទេស​អ៊ីតាលី​»។

Italy Wins Euro 2020, Beats England in Penalty Shootout | Voice of America  - English

ខ្សែ​ការ​ពារ Leonardo Bonucci បាន​រក​គ្រាប់បាល់​តាម​ស្មើ​របស់​ខ្សែ​ការ​ពារ Luke Shaw នៅ​តង់​ទី​២ ហើយ​ក្រុម​ទាំង​២ មិន​អាច​រក​គ្រាប់បាល់​​ទៀត​ឡើយ​នៅ​នាទី​បន្ថែម​១៥​នាទី​២​ដង​។ នៅ​ពេល​ដែល​ស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្តី អ្នក​ចាំទី Gianluigi Donnarumma បាន​សង្គ្រោះ​បាល់​ចំនួន​២លើក ក្រោយពី Marcus Rashford បាន​ស៊ុត​បាល់​ប៉ះ​នឹង​បង្គោល​ទី​។ អ៊ីតាលី បាន​ឈ្នះ​ពាន​​ជាលើក​ទី​២​របស់ពួកគេ បន្ទាប់​ពី​ឆ្នាំ​១៩៦៨​។ ខ្សែ​ការ​ពារ Bonucci វ័យ​៣៤​ឆ្នាំ​ បាន​ឲ្យដឹងថា៖ «នេះគឺ​ជា​រឿង​ដ៏មិន​គួរ​ឲ្យ នៅ​ពេល​ដែលខ្ញុំ​គិ​ពី​កន្លែង​ដែល​យើង​បាន​ចាប់ផ្តើម​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia