បរទេស៖ អ្នកចាត់ការទូទៅលោក Steven Gerrard បានធ្វើតេស្តវិជ្ជមានមេរោគកូវីត-១៩​ ខណៈនៅដើមសប្តាហ៍នេះ វីរបុរសក្លឹបហង្ស​ក្រហមLiverpool បានផ្តល់យោបល់ថាក្រុមដែលមាន មូលដ្ឋាននៅភាគកណ្តាល​ចក្រភពអង់គ្លេស កំពុងបន្តទប់ទល់នឹង​ការផ្ទុះ រីករាដាលនៃមេរោគរលាកផ្លូវដង្ហើមនេះហើយ រូបលោកអាចតម្រូវដាក់កីឡាករយុវជនដើម្បីចូល​លេង​ពេលជួបក្រុម ភ្ញៀវ Chelsea នៅរាត្រីថ្ងៃអាទិត្យសម្រាប់ការប្រកួតក្របខណ្ឌ Premier League ។

Steven Gerrard: Covid anxiety left Aston Villa player 'reluctant to get out  of car' | Aston Villa | The Guardian

តិចជាង ២៤ ម៉ោងមុនការប្រកួតថ្ងៃ Boxing Day នៅទឹកដី Villa Park ក្រុមនៅ Premier League បានបញ្ជាក់ថា​អតី​ត​ខ្សែបម្រើកណ្តាលក្រុមជម្រើសជាតិអង់គ្លេសរូបនេះមិនអាចបំពេញកាតព្វកិច្ចបញ្ជាកូនក្រុម នៅលើទីលានប្រកួត​បាននោះ​ទេ៕ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹបបានសរសេរថាៈ Steven Gerrard នឹងមិនមានវត្តមានសម្រាប់ការប្រកួត Premier League ពេលជួបChelsea និង Leeds United ខណៈដែលរូបលោកត្រូវបានដាក់អោយ​ធ​ព្យាបាល​ដាច់ ដោយឡែកក្រោយធ្វើតេស្តវិជ្ជមានCovid-១៩។

Steven Gerrard primed for emotional return to Liverpool with Aston Villa |  The Japan Times

ជាមួយគ្នានេះការប្រកួតដែលគ្រោងនិងធ្វើឡើងនៅវេលាម៉ោង១២:៣០នាទីរំលងអធ្រាតឈានចូលថ្ងៃច័ន្ទស្អែកនេះនៅមិនទាន់មានអ្វីដែលជាចំនុចត្រូវប្រកាសថាលើកពេល  ខណៈជំនួបរបស់Aston Villa ជាមួយLeeds United គឺមិនទំនងជា​អាច​ដំណើរការទៅបានដូចការគ្រោងទុកខណៈទីលានហ្វឹកហាត់របស់ក្លឹបLeeds Utd  ត្រូវបានបិទទ្វារដោយសារតែការផ្ទុះ​ឡើង​នៃ​មេរោគកូវីត-១៩ក្នុងចំណោមកីឡាករផងដែរ ។ការប្រកួត​​បន្ទាប់របស់Aston Villa គឺនៅឯទឹកដី Brentford តាម​កាល​វិភាគគឺនៅ​ថ្ងៃ​ទី ២ ខែមករា ខណៈ Gerrard និងមានឪកាសបង្ហាញខ្លួនដឹកនាំក្រុមប្រសិនរូបលោកឆ្លងកាត់ការ​ធ្វើតេស្ត៏​អវិជ្ជ​មាន​ពីរដង  មុនការធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍៕

 

ប្រភពព័ត៍មាន៖ Sportsmole