បរទេស៖ Aston Villa កំពុងតាមដានពីស្ថានភាពរបស់កីឡាករ Philippe Coutinho ខណៈ Barcelona កំពុងព្យាយាមមលក់រូ​បគេចេញពីទឹកដី Nou Camp ។

Steven Gerrard Claims Liverpool Should 'Pray' in Order to Keep Philippe  Coutinho | ht_media

ខ្សែបម្រើអន្តរជាតិប្រេស៊ីលវ័យ២៩ ឆ្នាំរូបនេះ   ហាក់បីដូចជាអស់សង្ឃឹមក្នុងការបន្តអាជីពជាមួយក្លឹបយក្សកាតាឡាន់ ក្រោយ​ពីពួកគេបានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធអន្តរជាតិអេស្បាញ  Ferran Torres ពីក្លឹបមេឃខៀវ Manchester City ក្នុងតម្លៃ ៥៥ លានផោន។ អ្នចកាត់ការទូទៅលោក Steven Gerrard គឺជាបុគ្គលម្នាក់ដែលបានកោតសរសើរពីសមត្ថភាពរបស់ Coutinho កំលុងពេលលេង​រួមគ្នានៅ​Liverpoolនិងស្ទើរតែឈ្នះពាន Premier League កាលពីឆ្នាំ២០១៤។

Steven Gerrard facing Liverpool transfer fight for former team-mate  Philippe Coutinho | Football | Sport | Express.co.uk

ក្រោពី Aston Villa នៅមានក្លឹបធំៗនៅ​អង់គ្លេស​មានដូចជា Arsenal, Everton, Newcastle United និង Spurs កសម្តែ​ង​ការចាប់អារម្មណ៏ផងដែរ។ Coutinhoមានបំណងចង់កសាងកេរ្ត៏ឈ្មោះ​ឡើង​វិញ បន្ទាប់ពីរងរបួសនិងមិនទទួលបានលទ្ធផលជាផ្លែផ្កា​ក្រោយ​ចាក​ចេញ​ពី Liverpool ក្នុងតម្លៃ ១៤២ លានផោននៅខែមករា ឆ្នាំ ២០១៨ ទោះ​បីជាបានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ ២០២០ពេលលេងខ្ចីជើង នៅ Bayern Munich ក៏ដោយ៕

 

ប្រភពព័ត៍មាន៖ BBC