បរទេស៖ លោក Steven Gerrard អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Aston Villa បាន​ចាត់​ទុក​ថា Philippe Coutinho ជា​កីឡាករ​ «មិនអាច​កាត់​ថ្លៃ​បាន» ក្រោយពីតារាឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ បាន​បំពេញ​កា​រត្រួត​ពិនិត្យ​សុខភាព​​របស់​គេ នៅមុន​ពេល​ការផ្ទេរពីក្លិប Barcelona​។

Philippe Coutinho: Transfer race for Aston Villa, Arsenal-linked Barcelona  star dwindles with deal now imminent

Aston Villa បាន​បញ្ជាក់​ថា Coutinho បាន​ឆ្លង​ផុត​ការ​ពិនិត្យ​សុខភាព​រួច​រាល់ហើយ ហើយ​ថា រូប​គេ​​កំពុង​តែ​ស្ថិ​តក្នុង​ប្រទេស​បា​រាំង ស្រប​ពេល​ដែល​រូប​គេ​បាន​ទទួល​លិខិត​អនុ​ញ្ញាត​ឲ្យ​ធ្វើ​​ការ​រួច​រាល់​ហើយ​។ កីឡាករ​វ័យ​២៩​ឆ្នាំរូបនេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចូលរួម​ជាមួយនឹង​មិត្ត​រួមក្រុម​ថ្មី​របស់​គេ​នៅ​ទីលានហ្វឹកហាត់ Bodymoor Heath របស់​ក្លិប Aston Villa នៅ​ថ្ងៃ​ពុធ​ សប្តាហ៍​នេះ​។ លោក Gerrard បាន​លេង​រួម​គ្នា​ជាមួយនឹង Coutinho នៅ​​ឯ​ក្លិប Liverpool និង​ជឿជាក់​ថា ខ្សែ​បម្រើ​ប្រយុទ្ធ​រូបនេះ នឹង​បង្កើត​ឲ្យ​មាន​ឥទ្ធិពល​ដ៏ធំ​មួយ​ក្នុងពេល​វិល​ទៅកាន់​ក្រប​ខ័ណ្ឌ Premier League វិញ​។

Barcelona fans split on Philippe Coutinho as former Liverpool man makes  long-awaited start - Liverpool Echo

លោក Gerrard បាន​ប្រាប់​គេហ​ទំ​ព័រ​របស់​ក្លិប Aston Villa កាលពីថ្ងៃ​ចន្ទ​ថា៖ «វត្ត​មាន​របស់​គេ​ នឹង​ក្លាយ​ជា​រឿងមិន​អាច​កាត់​ថ្លៃ​បាន​ឡើយ ស្រប​ពេល​ដែល​បញ្ហា​របួស និង​ការ​ចូលរួមក្នុង​យុទ្ធ​នា​ការ AFCON បាន​កាត់​បន្ថយ​ជម្រើស​ក្នុង​តំបន់​ប្រយុទ្ធ​របស់​យើង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia