បរទេស៖ Man. Utd កំពុងពិចារណាថាពួកគេនិងត្រូវដាក់សំណើនៅរដូវក្តៅសម្រាប់ការចុះហត្ថលេខានាំយកខ្សែបម្រើ John McGinn ពីក្លឹប Aston Villa ដែរទេ?។គួរបញ្ជាក់ថាក្រោយពីបាត់បង់ឪកាស​ប្រជែងតំណែង Premier League នៅរដូវកាលនេះដូច្នេះហើយ ​Man. Utd នឹង​ជៀស​មិនផុតពីការចូលប្រឡូកក្នុងទីផ្សារទិញដូរកីឡាករមុនរដូវកាលថ្មីចាប់ផ្តើមនោះទេ។

Man Utd want John McGinn in the summer, Arsenal braced for Pablo Mari  transfer backlash – Paper Round - Eurosport

ជាមួយនឹងភាពមិនច្បាស់លាស់លើអនាគតរបស់ខ្សែបម្រើមួយចំនួន ដែលនិងអាចចាកចេញ ហើយយ៉ាងហោចណាស់សមាជិកថ្មីម្នាក់ រំពឹងថានឹងមកដល់ទឹកដី Old Trafford ដែលជាហេតុអាចធ្វើអោយមានផលប៉ះពាល់ភ្លាមៗសម្រាប់ក្រុមផងដែរ ។

John McGinn and the praise for Scotland hero's backside Steve Clarke is  tired of as talisman offers so much more - Daily Record

យោងគេហទំព័រ The Telegraph បានចុះផ្សាយថាៈ McGinn គឺជាកីឡាករដ៏មានសក្តានុពលដែលត្រូវបានទទួលការណែនាំពីសំណាក់  ជន​រួមជាតិស្កុតឡេនគឺកំពូលគ្រូបង្វឹក Sir Alex Ferguson និងជំនួយការគ្រូបង្វឹកដែលជាអតីតខ្សែបម្រើលោក Darren Fletcher ផង​ដែរ។ ក៏ព្រោះតែMcGinn បានដើរតួនាទីជាសមាជិកដ៏សំខាន់សម្រាប់ក្រុមក្រោយស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ពីការបង្ហាញខ្លួន ១២២ លើក​ចាប់តាំងពីចូលលេងអោយក្រុមនៅ ខែសីហា ឆ្នាំ ២០១៨ ។កីឡាករវ័យ ២៧ ឆ្នាំរូបនេះមានកុងត្រាផុតកំនត់​ជាមួយក្លឹប​នៅឆ្នាំ​២០២៤ ខណៈAston Villa និងពិចារណាសម្រាប់ក្រុមណាដែល ហ៊ានដាក់ដេញថ្លៃជាទឹកប្រាក់ប្រមាណ៤០ លានផោន៕

 

ប្រភពព័ត៍មាន៖ Sportsmole