បរទេស៖​ Diogo Jota​ បាន​ជួយ​ឲ្យ​ក្រុម Liverpool ឈាន​ទៅក្រុម Chelsea ក្នុង​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន League Cup ខណៈ​ដែល​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី២​គ្រាប់​​របស់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ បាន​ជួយ​ឲ្យក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះក្នុងលទ្ធផល ២-០ នៅលើ​ទឹក​ដីក្រុម Arsenal ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ ជើង​ទី​២​កាលពីថ្ងៃព្រហស្បតិ៍​។

Jota បាន​ជួយ​ឲ្យ Liverpool ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​នា​កីឡដ្ឋាន Wembley តាមរយៈ​គ្រាប់​បាល់​បញ្ចូល​ទី​របស់​គេនៅតង់​ទី​១ ហើយ​រូប​គេ​​បានប​ញ្ចប់​​ការ​សង្ស័យ​ផ្សេង​ៗ​តាមរយៈ​​ការ​បន្ថែម​១​គ្រាប់​ទៀត​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ក្នុង​តង់ទី​២​។ ក្រុម​របស់​លោក Jurgen Klopp នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Chelsea ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ខាង​មុខ​។ គ្រាប់បាល់​ទី​១៣ និង​ទី១៤​របស់ Jota នៅ​រដូវ​កាល​នេះ បាន​បង្ហាញពី​តម្លៃ​របស់​គេ​ចំពេល​ដ៏សំខាន់ ស្រប​ពេល​ដែល Liverpool បាន​អវត្ត​មាន​តារាឆ្នើម Mohamed Salah និង Sadio Mane ដោយ​សារ​តែ​ពួកគេ​ត្រូវ​បំពេញ​តាតព្វ​កិច្ច​ក្នុង​យុទ្ធនាការ African Cup of Nations​។

ក្រុម​ហង្ស​ក្រហម​មួយនេះ ដែល​បាន​លើកពាន League Cup ក្នុង​ឆ្នាំ​២០១២ ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ជាលើក​ដំបូង បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១៦ ខណៈ​ដែលពួកគេ​​សមឹ្លង​រក​ការ​ឈ្នះពាន​នេះ​ជាលើក​ទី​៩​។ លោក Klopp បាន​ឲ្យដឹងថា៖ «យើង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ដ៏អស្ចារ្យ ហើយ Diogo Jota បាន​លេង​យ៉ាងល្អ​។ រូប​គេ​បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​លំដាប់​ពិភព​លោក​ហើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia