អ្នកគាំទ្រក្រុមជម្រើសជាតិព័រទុយហ្គាល់បានកត់សម្គាល់ឃើញថាកីឡាករ Cristiano Ronaldo បានលួចរកគ្រាប់បាល់របស់ Diogo Jota ជាមួយភាពអាត្មានិយមក្នុងអំឡុងពេលជ័យជម្នះវគ្គជម្រុះ Euro ២០២០ រវាងព័រទុយហ្កាល់និងលុចសំបួរ។

ខ្សែប្រយុទ្ធក្រុម Juventus រកបានគ្រាប់បាល់នៅនាទីទី៨៦ ក្នុងជ័យជំនះ ២-០ និងនៅខ្វះតែ ១គ្រាប់ទៀតប៉ុណ្ណោះរូបគេនិងក្លាយជាកីឡាករឆ្នើមដែលរកបានគ្រាប់បាល់ទី១០០ សម្រាប់ក្រុមជម្រើសជាតិ ខណៈព័រទុយហ្កាល់បានកក់កន្លែងរួចរាល់របស់ពួកគេនៅអឺរ៉ូ ២០២០ នារដូវក្តៅខាងមុខនេះ។

ប៉ុន្តែអ្វីដែលជាការយល់ឃើញរបស់ប្រិយមិត្តសម្រាប់កំនត់ត្រាគ្រាប់ទី៩៩ នេះគឺវាបានកើតឡើងក្នុង លក្ខណៈគួរឱ្យសង្ស័យ ខណៈដែលអ្នកគាំទ្រខឹងសម្បារនឹងប្រធានក្រុមព័រទុយហ្កាល់ដែលបានលួចយកគ្រាប់បាល់ជ័យជំនះនេះពីមិត្តរួមក្រុម Diego Jota ខណៈ ខ្សែមម្រើ Bernardo Silva របស់ក្រុម Manchester City បានបោះបាល់ចូលដល់តំបន់គ្រោះថ្នាក់ ហើយខ្សែការពារនិងអ្នកចាំទីរបស់ក្រុមលុចហ្សំបួរមិនអាចរារាំងពីការស៊ុតរបស់ Jota កីឡាករក្រុម Wolver ហើយ Ronaldo បានបន្ថែមវា ទោះបីដឹងថាបាល់ឈានឆ្ពោះចូលគោលដៅទៅហើយ។