បរទេស៖ ក្រុមហង្សក្រហម​​ Liverpool ​បាន​លើកឡើងថាបញ្ហា​របួសកជើង​របស់ខ្សែប្រយុទ្ធ Diogo Jota កំលុងពេលផ្តួល Inter Milan គឺជារឿងដែលដ៏​ធ្ងន់ធ្ងរ និង គួរភ័យ​ខ្លាចដំបូងបំផុត។

Diogo Jota could miss Carabao Cup final with ankle injury

កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះត្រូ​វបានដកចេញនៅពេលបញ្ចប់​តង់​ទី១ខណៈលោក Jurgen Klopp បានលើកឡើងថាJota  គាត់មានជម្រើសតិចតួចដែលដក ខ្សែប្រយុទ្ធរូបេះចេញ ដោយ​សារកជើងរបស់គាត់បានហើម។មិនមានការបញ្ជាក់ណាមួយថារបួសអាចធ្ងន់ធ្ងរប៉ុនណា​នោះទេ ប៉ុន្តែវាហាក់បីដូចជា​ធ្ងន់​​ធ្ងរជាងការរំពឹងទុកសម្រាប់ Liverpool។

Diogo Jota suffers ankle ligament issue - Liverpool FC - This Is Anfield

ទោះយ៉ាងណាគេហទំព័រ The Mirror បានចុះផ្សាយថាការស្កែនបានបញ្ជាក់ថា Jota នឹងអវត្តមានយ៉ាងហោចណាស់រយៈ​ពេល​ខ្លី ក្នុងនោះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup នៅជារឿងមន្ទិលសង្ស័យនៅឡើយ ខណៈព្រឹត្តការណ៏នោះនិងគ្រោងធ្វើ​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ខណៈ Liverpool នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​Norwich City និង Leeds United មុន​នឹង​ការ​ប្រកួត​នោះ។ Klopp នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយអំពីស្ថានភាពរបស់ Jota នៅក្នុង​សន្និសីទសារព័ត៌មានមុន​ការប្រកួត​នៅថ្ងៃ​សៅរ៏​ចុងសប្តាហ៏ស្អែកនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole