ខ្សែការពារស្លាបឆ្វេង Kieran Tierney របស់ក្រុមកាំភ្លើងធំ Arsenal បានប្រកាសជាផ្លុវការណ៏ថារូបគេបានទទួលការវះកាត់​ដោយជោគជ័យលើរបួសជង្គង់ដ៏ធ្ងន់ធ្ងររបស់ខ្លួនជាផ្លូវការណ៏ហើយ ។កីឡាករក្រុមជម្រើសជាតិជម្រើស​ជាតិ​ស្កុត​ឡេនរូប​នេះបានអវត្តមានពីការប្រកួត ជាច្រើនសប្តាហ៍ ប៉ុន្តែបានវិលត្រលប់មកបង្ហាញខ្លួនជាមួយកាយ​សម្បទាគ្រប់គ្រាន់​ក្នុងការចូល លេងឱ្យក្រុមគ្រូបង្វឹកលោក Steve Clarke ក្នុងការប្រកួតអន្តរជាតិកាលពីខែមីនា។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីខកខានខណៈ ក្រុមកាំភ្លើងធំប្រកួតចាញ់ Crystal Palace កាលពីយប់ថ្ងៃច័ន្ទ Arsenal បានប្រកាសថា Tierney នឹងត្រូវបង្ខំចិត្តធ្វើការវះកាត់ហើយត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ។

អតីតកីឡាករក្រុមយក្សស្កុតឡេន Celtic រូបនេះបានបង្ហើបប្រាប់ថាៈ ការវះកាត់ទទួលបានជោគជ័យ Tierney បាន​សរសេរថាយ៉ោងដូច្នេះថាៈ សុខសប្បាយជាទេ អរគុណច្រើនសម្រាប់រាល់សារគាំទ្រ។ ពិតជាអរគុណខ្លាំងណាស់។ យ៉ាង​ណា​មិញ Tierney បានសរសេរនៅលើបណ្តាញសង្គមInstagram ដោយ បង្ហោះអមជាមួយ រូបភាពបង្ហាញ​ភាព​ញញឹម​ដោយ​​កំពុងសម្រាកនៅលើគ្រែក្នុងមន្ទីរពេទ្យផងដែរ។

Tierneyនិងមិត្តរួមក្រុមគឺខ្សែការពារ Takehiro Tomiyasu និងខ្សែបម្រើ Thomas Partey និងត្រូវ​ក្រុមគ្រូពេ​ទ្យ​វាយតម្លៃពីស្ថានភាពរបួស នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ សម្រាប់ការខូចខាតសាច់ដុំនៅភ្លៅខាងស្តាំ​របស់គាត់។Tierney បាន​ស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបង្កើតបាន ៣ ប្រកួតទៀតក្នុង ២២ ប្រកួតនៅ Premier League សម្រាប់ Arsenal នៅរដូវកាលនេះ ប៉ុន្តែបានខកខានសរុប ៣៨ ប្រកួតហើយសម្រាប់ក្រុមកាំភ្លើងធំ ដោយសារបញ្ហា​របួសចាប់​តាំងពីការ​មក​ដល់ទឹកដីEmirates Stadium ក្នុងឆ្នាំ ២០១៩។