បរទេស៖ Man. City បានឈានដល់កិច្ចព្រមព្រៀងជាមួយ Leeds United ដើម្បីចុះហត្ថលេខាខ្សែបម្រើ-ការពារ Kalvin Phillips នៅរដូវក្តៅនេះ។កីឡាករវ័យ ២៦ ឆ្នាំគឺជាគោលដៅផ្ទេរមកកាន់កីឡដ្ឋាន Etihad ស្របពេលលោក Pep Guardiola មានបំនងដាក់អោយកីឡាករអន្តរជាតិអង់គ្លេសមកជំនួស​តំណែង​អតីតប្រធានក្រុម Fernandinho ។

Manchester City target Kalvin Phillips to bolster midfield options | Marca

ទោះបីជាមានក្លឹបធំៗ នៅ Premier League ដូចជា Manchester United, Liverpool, Aston Villa និង West Ham United ក៏ដូចជាក្លឹបយក្សបារាំង Paris Saint-Germain ប៉ុន្តែ Phillips បានសម្រេចចិត្តចូលរួមជាមួយ Leeds Utd ។ប្រភពពី The Athletic និង Daily Telegraph បានអោយដឹងថាក្រុមម្ចាស់ជើងឯក Premier League នឹងចំណាយប្រាក់៤២លានផោនសម្រាប់ Phillips ដែលក្នុងនោះបូក​រួមផល​ប្រយោជន៏ផ្សេងៗទៀតចំនួន៣លានផោផងដែរសរុបគឺ៤៥លានផោន។

Transfer notebook: Man City to test Leeds' resolve over Kalvin Phillips

Phillips បានចំណាយពេល១២ឆ្នាំចុងក្រោយជាមួយក្លឹបកុមារភាពរបស់គាត់ ចាប់តាំងពីបានហ្វឹកហាត់ជាយុវជនថ្នាល ក្នុងឆ្នាំ ២០២០ និងបាន​បង្ហាញខ្លួនសរុបចំនួន ២៣៣ដង។ ស្របពេលMan City និងបញ្ចប់ការចុះហត្ថលេខា Phillips ដោយជោគជ័យក្រុមរួចមកក្រុមMan.City កំពុងតែ បង្កើនការចាប់អារម្មណ៏ចរចារខ្សែការពារឆ្វេង Marc Cucurella របស់ Brighton & Hove Albion ដែលមានតម្លៃ៥០លានផោនផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole