បរទេស៖ ក្លិប Chelsea កំពុង​តែ​ធ្វើ​ដំណើរ​កាន់​តែឆ្ពោះ​ទៅកាន់​ការ​នាំ​យក​កីឡាករ​ចំណូល​ថ្មី​​ដំបូង​គេ ក្នុង​យុគ​សម័យ​កាល​របស់​លោក Todd Boehly នាកីឡដ្ឋាន Stamford Bridge ក្រោយ​ពី​​បាន​យល់​ព្រម​លើ​​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជា​មួយនឹង​ខ្សែ​បម្រើ​ស្លាប Raheem Sterling របស់​ក្លិប Manchester City​។

បណ្តាញ​សារ​ព័ត៌មាន Sky Sports បាន​ចេញផ្សាយ​ថា ការ​ផ្ទេរ​របស់ Sterling ទៅកាន់​ទីក្រុង​ឡុងដ៍ «ជិត​បំពេញ​ជាផ្លូវ​ការ» បើ​ទោះ​បី​តម្លៃ​ខ្លួន​​របស់​​កីឡាករ​រូបនេះ មិន​ទាន់​ត្រូវ​បាន​ឈាន​ដល់​រវាង​ក្លិប​ទាំង​២​ក៏ដោយ​។ Sterling វ័យ​២៧​ឆ្នាំ កំពុង​តែ​ស្ថិត​​នៅ​ឆ្នាំ​ចុង​ក្រោយ​នៃ​កិច្ច​សន្យា​របស់​គេ នា​កីឡដ្ឋាន Etihad ប៉ុន្តែ Man City ត្រូវ​បាន​គេ​រំពឹង​ទុ​ក​ថាចង់​បាន​តម្លៃខ្លួន​ចំនួន​៤៥​លានលាន (ស្មើនឹង​៥៤លានដុល្លារ​អាមេរិក)​។ ខ្សែ​ប្រយុទ្ធ​អន្តរ​​ជាតិ​អង់គ្លេស​រូបនេះ បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​ Premier League ចំនួន​៤លើក រួម​ទាំង​ពាន​ធំ​ៗ​ជាច្រើន​ទៀត បើ​គិត​ចាប់​តាំង​ពី​ចូលរួម​ជាមួយនឹង​​ក្លិប Man City ពី​ក្លិប Liverpool​​ កាលពីឆ្នាំ​២០១៥​។

ក្នុង​នាម​ជា​​​កីឡាករ​ដ៏សំខាន់​ក្នុង​រយៈ​ពេល​៤ ទៅ​៥​ឆ្នាំ​ដំបូង របស់​លោក Pep Guardiola នៅ​ក្លិប Man City ខ្សែ​ប្រយុទ្ធ Sterling បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៣១​គ្រាប់ ក្នុង​ការ​​បង្ហាញខ្លួន​៣៣៧​​លើក​សម្រាប់​ក្រុម​ម្ចាស់​ជើង​​​ឯក​អង់គ្លេស​មួយនេះ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia