បរទេស៖ ក្លិប​តោ​ខៀវ Chelsea កំពុង​តែ​ត្រៀម​បើក​ការ​ដេញថ្លៃ​ទិញ Raheem Sterling ក្រោយពី​លោក Todd Boehly ដែល​សហ​កម្ម​សិទ្ធិ​ថ្មី​របស់​ក្លិបនេះ បាន​ប្រាប់​ក្លិប Manchester City ពី​បំណង​របស់​លោក​ក្នុង​ការ​​នាំ​យក​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិអង់គ្លេស​រូបនេះ​។

លោក Thomas Tuchel ចង់​បង្កើន​ជម្រើស​ក្នុង​តំបន់​ប្រយុទ្ធ​របស់​លោក ហើយ Chelsea ដែលទើបតែ​បាត់បង់ Petr Cech ក្នុង​នាម​ជា​​ទីប្រឹក្សាផ្នែក​បច្ចេក​ទេស និង​ទម្រង់លេង​កាលពីថ្ងៃម្សិលមិញ​នោះ ចង់​ផ្តល់​ឲ្យ​អ្នក​ចាត់​ការ​ទូទៅ​របស់​ពួកគេនូវ​មូល​និធិ ដើម្បីពង្រឹង​ក្រុម​នៅ​រដូវក្តៅនេះ​។ លោក Tuchel បាន​កំណត់ Sterling ជា​គោល​ដៅ​ចម្បង ហើយ​លោក Boehly ដែល​ជា​​កំពុង​តែ​ដឹកនាំ​ដំណើរ​ការ​នៃ​ការ​ទិញ​ចូល​កីឡាករ​ថ្មី​ៗ បាន​ទាក់ទង​ក្លិប Man City ដើម្បី​បើក​កិច្ច​ពិភ្សា​លើ​ការ​នាំយក​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​។ ក្លិប​ទាំង​២ សុទ្ធ​សឹង​មាន​ច្ឆន្ទៈ​ក្នុងការ​ធ្វើ​ឲ្យ​ការ​ផ្ទេរ​នេះ សម្រេច​ជា​ស្ថាពរដូចគ្នា​។

Sterling ដែល​នៅ​ជាប់​កិច្ច​សន្យា​រយៈ​ពេល​១​ឆ្នាំ​ក្នុង​កុងត្រា​របស់​គេ បាន​ពិនិត្យ​មើល​លើ​ជម្រើស​​នា​នា​របស់​គេ​ចាប់​​តាំង​ពី​ចុង​រដូវ​កាល​មុន​មក​ម្ល៉េះ ហើយ Man City មិន​រំពឹង​ទុកថា Sterling នៅ​តែ​​ក្លាយ​ជាកីឡាករ​ស្នូល​របស់ពួក​គេ​នា​រដូវកាល​ក្រោយ​ឡើយ​។ គេ​យល់​ឃើញ​ថា តម្លៃ​ខ្លួន​ក្នុង​ចន្លោះពី​៥០ ទៅ​៦០​លានផោន នឹង​គ្រប់គ្រាន់​សម្រាប់ Man City ក្នុង​ការ​លក់ Sterling ដែល​ទទួល​បាន​ការ​ធានា​ពីលោក Tuchel ថា រូប​គេ​នឹង​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ជា​ទៀង​ទាត់​នៅ Chelsea​៕

 

ប្រភព​ព័ត៌មាន៖ The Guardian