បរទេស៖ ក្លិប​ West Ham United បាន​​យល់​ព្រម​លើ​ការ​ផ្ទេរ​មួយ ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​អន្តរ​ជាតិ​បែលហ្ស៊ិក Amadou Onana ពី​ក្លិប Lille របស់​ក្រប​ខ័ណ្ឌ​បារាំង Ligue 1 សម្រាប់​តម្លៃ​ខ្លួន​៤០លានផោន (ស្មើនឹង​៤០,៥​លាន​ដុល្លារ​អាមេរិក) ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​ផ​ងដែរ​។ នេះ​បើយោង​ទៅ​តាម​ការ​ចេញផ្សាយ​របស់​បណ្តាញ​សារ​ព័ត៌​មាន​ចក្រភពអង់គ្លេស កាលពីថ្ងៃពុធ​។

សារ​ព័ត៌​មាន BBC និង The Guardian បាន​ចេញផ្សាយ​ថា ក្លិប​​របស់​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ មិនទាន់​ពិភាក្សា​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួនជាមួយ​នឹង Onana វ័យ​២០​ឆ្នាំ ដែល​បាន​បង្ហាញខ្លួន​​ជាលើក​ដំបូង​​របស់​គេ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ក្នុង​ពេល​ក្រុម​ខ្លួន​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធផល ៤-១ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ ក្នុង​ការ​ប្រកួត​ Nations League​។

ក្លិប West Ham កំពុង​តែ​សម្លឹង​រក​​ការ​ពង្រឹង​​នៅ​តំបន់​បម្រើ​របស់​ពួក​គេ ដើម្បី​ធ្វើ​ជា​ជំនួយ​ដល់​កីឡាករ  Declan Rice និង Tomas Soucek ក្រោយពីការ​ចូលនិវត្តន៍​របស់​ប្រធាន​ក្លិប​គឺ​កីឡាករ Mark Noble កាលពី​រដូវ​​​កាល​មុន​។ ក្លិប​នេះ បាន​បំពេញ​ការ ​​នាំ​យក​កីឡាករមួយ​ចំនួន​រួច​ជាស្រេច​ដូច​ជា អ្នក​ចាំ​ទី Alphonse Areola ខ្សែ​បម្រើ Flynn Downes ខ្សែ​ប្រយុទ្ធ Gianluca Scamacca និង​ខ្សែ​ការ​ពារ Nayef Aguerd ក្នុង​ពេល​បើក​រ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្តៅនេះ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia