ប្រណាំង​កង់៖ ​កីឡាករ​កូ​ឡុំ​ប៊ី Fernando Gaviria បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី​4 នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour ប្រចាំ​ឆ្នាំ Tour de France ដែល​ជា​លើកដំបូង​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​នេះ​។

​​ដំណាក់កាល​ទី​4 មាន​ចម្ងាយ​ផ្លូវ 195km កីឡាករ​របស់​ក្រុម Quick-Step Floors រូប​នេះ​បាន​ប្រើ​ល្បឿន​ចុង​ក្រោយ​ ដើម្បី​អោយ​ប្រាកដ​ថា​ឈ្នះ​ដាច់​លើ​ជើងឯក​ពិភពលោក Peter Sagan និង​កីឡាករ​អាល្លឺម៉ង់ Andre Greipel ដែល​បញ្ចប់​លេខ2 លេខ3 បន្តបន្ទាប់​។​

​យ៉ាងណាក៏ដោយ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Greg van Avermaet របស់​ក្រុម BMC Racing នៅតែ​បន្ត​នាំមុខ​រួម​ក្នុង​តារាង​វេលា​សរុប​ដដែល តាម​ពី​ក្រោយ​ដោយ​កីឡាករ​អាមេរិក Tejay van Garderen ដែល​ជា​មិត្ត​រួម​ក្រុម និង​លេខ3 កីឡាករ​អង់គ្លេស Geraint Thomas​។​ ​ថ្ងៃ​ពុធ​នេះ​ដំណាក់កាល​ទី5 មាន​ចម្ងាយ​ផ្លូវ 204.5km ជា​ដំណាក់​កាល​ដែល​មាន​ស្ថានភាព​ផ្លូវ​ភ្នំ​តូច​ឡើង​ចុះ​ច្រើន​កន្លែង​៕
Via : Sabay