អត្តពលិកជំនាញហែលទឹក Kosuke Hagino បានធ្វើដំណើរទស្សនកិច្ចមើលការសាងសង់អាងហែលទឹក ដែលនឹងទទួលរៀបចំការប្រកួតព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ ខាងមុខនេះ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។
អាងហែលទឹកដែលគ្រោងបញ្ចប់ការសាងសង់នៅខែកុម្ភៈឆ្នាំ២០២០ មួយនេះមានចំណុះទឹកប្រមាណ ៦៥០០ម៉ែត្រគូប និងអាចផ្ទុកអ្នកទស្សនាបាន ១៥០០០នាក់អំឡុងព្រឹត្តិការណ៍ដ៍ធំមួយនេះ។ ម្ចាស់មេដាយមាសអូឡាំពិកបួនលើក Kosuke Hagino បានថតរូបអនុស្សាវរីយ៍ជាមួយនឹង Mascots តំណាងព្រឹត្តិការណ៍អូឡាំពិកផងដែរ ហើយរូបគេបានបង្ហាញពីអារម្មណ៍រីករាយ ក្នុងដំណើរទស្សនកិច្ចនេះទៀតផង។ រំលឹកដែរថា ក្រុមអត្តពលិកមកពីជុំវិញពិភពលោក គឺស្ថិតនៅទីក្រុងតូក្យូដើម្បីត្រៀមខ្លួនប្រកួតក្នុងកម្មវិធី Pan Pacific Swimming Championships ដែលនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ នៅមជ្ឈមណ្ឌលហែលទឹកអន្តរជាតិ Tatsumi៕
Via: BTV
អត្តពលិកហែលទឹក Kosuke Hagino ធ្វើទស្សនកិច្ចនៅកន្លែងសាងសង់អាងហែលទឹកអូឡាំពិក២០២០
អត្ថបទទាក់ទង