ប្រណាំង​កង់៖ ​ជើងឯក Tour de France ២០១៨ Geraint Thomas ត្រូវ​បាន​អ្នកគាំទ្រ​ចាត់ទុកជា​វីរបុរស​ ពេល​ត្រលប់​ទៅកាន់​ស្រុកកំណើត​របស់​ខ្លួន​វិញ​ នៅ​ទីក្រុង Cardiff ប្រទេស​វែ​ល​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ​។

​​ក្បួន​ព្យុះ​ហយា​ត្រា​ដែល​មាន​អ្នក​ឈរ​ចាំ​រាប់​ពាន់​នាក់​ តាម​ដង​ផ្លូវ​ក្បែរ​ប្រាសាទ Cardiff ដើម្បី​អបអរ Geraint Thomas ដែល​ជា​អ្នកឈ្នះ​ជើងឯក Grand Tour ដ៏​ធំ​ប្រចាំ​ឆ្នាំ​មួយ​នេះ ហើយ​កីឡាករ​វ័យ ​៣២​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ ​ក្នុងនាម​ជា​កីឡា​ករ​វែល​ដំបូង​ដែល​ឈ្នះ​ជើងឯក​កម្មវិធី​ដ៏​ល្បី​មួយ​នេះ​។​

សមាជិក​នៃ​ក្រុម Team Sky រូបនេះ​បាន​បង្ហើប​ដែរ​ថា​មាន​ក្លឹប​ផ្សេងទៀត ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចង់បានរូបគេ​ទៅ​ចូលរួម​ជាមួយ ​ប៉ុន្តែ Thomas បាន​ច្រានចោល​ដោយសារ​នៅ​ជាមួយ​ក្រុម​នា​បច្ចុប្បន្ន​ គឺ​រូបគេ​មាន​ភាព​កក់​ក្តៅ​ និង​សប្បាយចិត្ត​៕

Via: BTV