ក្រុមម្ចាស់ជើង ៥សម័យកាល Sevilla នឹងត្រូវជួបការប្រកួតដ៏ស្វិតស្វាញមួយជាមួយនឹងក្រុម Lazio របស់ក្របខ័ណ្ឌ Serie A ក្នុងការប្រកួតក្របខ័ណ្ឌ Europa League ក្នុងវគ្គ ៣២ក្រុមចុងក្រោយ ក្រោយពីការចាប់ឆ្នោតកាលពីថ្ងៃចន្ទ។ ក្រុម Sevilla បានស៊ុតបាល់បញ្ចូលទី ១៨គ្រាប់ក្នុងដំណើរឆ្ពោះទៅកាន់ការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ក្នុងពូល ប៉ុន្តែ Lazio បានស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្រោយពីដណ្តើមបានជ័យជម្នះ៣លើក និងចាញ់៣លើក។
ក្រុមចំនួន៣ផ្សេងទៀតរបស់ក្របខ័ណ្ឌ La Liga ក្នុងក្របខ័ណ្ឌលីក ក៏ត្រូវបានចាប់ឆ្នោតឲ្យប៉ះជាមួយនឹងក្រុមខ្លាំងៗផងដែរ ខណៈដែល Valencia ត្រូវប៉ះជាមួយនឹងអតីតក្រុមម្ចាស់ជើងឯកអឺរ៉ុប Celtic ខណៈដែល Villarreal ជួបជាមួយនឹងក្រុម Sporting របស់ព័រទុយហ្គាល់ ហើយក្រុម Betis ត្រូវជួបក្រុមបារាំង Rennes។ ក្រុម Inter Milan ដែលក្រុមមួយក្នុងចំណោមក្រុមធ្លាក់ចូលក្នុងយុទ្ធនាការនេះ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Champions League វគ្គចែកពូលនោះ នឹងត្រូវជួបជាមួយនឹងក្រុម Rapid Vienna ហើយក្រុម Napoli ដែលក៏បានធ្លាក់ចេញក្របខ័ណ្ឌកំពូលដែរនោះ នឹងត្រូវជួបជាមួយនឹងក្រុម FC Zurich។
ជាមួយគ្នានេះ ក្រុម Arsenal នឹងត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯកបេឡារុស BATE Borisov ស្របពេលដែល Chelsea នឹងត្រូវជួបជាមួយនឹងក្រុម Malmo ខណៈដែលការប្រកួតក្រៅដីរបស់ក្រុមទាំង២ នឹងត្រូវលេងនៅសប្តាហ៍ទី២នៃខែកុម្ភៈ។ ដោយឡែក ក្រុម Benfica ត្រូវបានចាប់ឆ្នោតឲ្យជួបជាមួយនឹងក្រុម Galatasaray ហើយ Eintracht Frankfurt ប៉ះ Shakhtar Donetsk ខណៈដែល Zenit St Petersburg ជួបជាមួយនឹងក្រុម Fenerbahce៕
ប្រភព៖ Channel News Asia