បរទេស៖ Sevilla នៅតែបន្តកំនត់ត្រាជ័យជំនះការប្រកួតវគ្គផ្តាច់ព្រ័ត្រEuropa League ដ៏ ជាលើកទី ៦ ជាមួយជ័យជំនះ​ជំនះ៣ទល់និង២លើ Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងនៅទីក្រុង Cologn ប្រទេសអាឡឺម៉ង់​សម្រាប់ការ​ប្រកួត​នាថ្ងៃសៅរ៏ ទី ២២ សីហា ២០២០ ម៉ោងនៅប្រទេសកម្ពុជា។

ខ្សែប្រយុទ្ធ  Romelu Lukaku រកបាន​គ្រាប់បាល់ពិន័យប៉េណាំងទី១១ម៉ែត្រនៅនាទីទី៥នាំមុខគូប្រកួត បន្ទាប់ពី​ខ្សែ​ការពារអន្តរជាតិប្រេស៊ីល Diego Carlos បានបង្កកំហុសធ្វើអោយ Lukaku ដួលក្នុងតំបន់គ្រោះថ្នាក់។

ខ្សែប្រយុទ្ធអន្តរជាតិស្វីស Luuk De Jong មានឪកាសតែតបញ្ចូលទីវាយបកតាមស្មើវិញ​នៅនាទីទី១២​និង​បន្តរកបានគ្រាប់បាល់នាំមុខ១គ្រាប់ ទៀតនៅនាទីទី៣៣ មុនពេលខ្សែការពារអន្តរជាតិអ៊ុយរូហ្គាយDiego Godin តែតវាយបកតាមស្មើនៅនាទីទី៣៥ មុនបញ្ចប់ការប្រកួតតង់ទី១។ ទីបំផុត Lukaku បាន​បង្កកំហុស​ធ្វើ​អោយ​បាល់ចូលទីខ្លួនឯង នៅនាទីទី៧៤បន្ទាប់ពីកីឡាករDiego Carlos ដដែលទាល់បាល់បកក្រោយ (Bicycle Kick) ដែលបាល់នោះ បាននាំអោយSevilla ទទួលបានជ័យជំនះដ៏សំខាន់ក្នុងការប្រកួតនេះ ។

ដូច្នេះបាល់បំប៉ោងសំណាញ់របស់ Lukaku បានជួយអោយSevilla ឈ្នះពាន Europa League រឺ Uefa Cup ជាលើកទី៦  និង មានន័យថាការរងចាំលើកពានជាលើកដំបូងរបស់ Inter Milan នៅតែខកខានសម្រាប់​១០ឆ្នាំ​ចុង​ក្រោយនេះ ។ទោះយ៉ាងណាសម្រាប់ខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិក Lukaku បានរកគ្រាប់បាល់លើកទី ៣៤ អោយInter Milan គ្រប់ក្របខណ្ឌប្រកួតនៅរដូវកាល នេះជាមួយការប្រកួតនៅ Europa League គឺរកបាន ១១គ្រាប់ ។សម្រាប់លោក Julen Lopet បានបង្កើតកំនត់ត្រាឈ្នះពានជា​លើកដំបូង​ក្នុងនាមគ្រូបង្វឹក៕