បរទេស៖ Inter Milan នឹង​ចាប់​ផ្តើម​រដូវ​កាល​ថ្មិ​នៃក្រប​ខ័ណ្ឌ Serie A នៅ​ថ្ងៃ​សៅរ៍ ចុងសប្តាហ៍​នេះ ស្រប​ពេល​ដែល​​មាន​​ការ​តវ៉ា​ពីអ្នក​គាំទ្រ និង​ភាព​ជ្រួល​ច្របល់​លើផ្នែក​ហិរញ្ញ​វត្ថុ ដែលកំពុង​តែ​ក្លាយ​ជា​ឧបសគ្គ​ក្នុងការ​ការ​ពារ​ពាន​របស់​ពួក​គេ នៅមុន​ពេល​​ការ​ប្រកួត​ចាប់​ផ្តើម​។

ភាព​​គ្មាន​​លំនឹង​របស់​ក្រុម​ម្ចាស់​ជើង​ឯក​មួយនេះ បាន​ធ្លាក់​ក្នុងកម្រិតកាន់​តែ​ជ្រៅ កាលពីសប្តាហ៍ នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​របស់​ពួក​គេ Romelu Lukaku ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្លិប Chelsea ខណៈ​ដែល​ការ​ផ្ទេរ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខឹង​សម្បារ​ឡើយ ប៉ុន្តែ ក៏​ធ្វើ​ឲ្យ​ប្រធានក្លិបលោក Giuseppe Marotta និង​គ្រូបង្វឹក​ថ្មី​លោក Simone Inzaghi ខក​ចិត្តផង​ដែរ​។ កា​សែត Gazzetta dello Sport បាន​ចេញផ្សាយថា Suning ដែល​ជាក្រុមហ៊ុន​ម្ចាស់​ក្លិប Inter បាន​បង្ខំ​ចិត្ត​លក់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បែលហ្ស៊ិក Lukaku ក្រោយពី​បាន​លក់​ខ្សែ​ការ​ពារ​ដ៏ឆ្នើម Achraf Hakimi ដែល​ជា​តួ​អង្គ​សំខាន់​ក្នុងការ​ជួយ​ឲ្យ​ពួកគេ​លើក​ពាន Serie A ជាលើកដំបូង បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ ទៅ​ឲ្យ​ក្លិប Paris Saint-Germain​។

បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ក្លិបនេះ បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ នៅមុន​ពេល​ពួក​គេ​បាន​ឈ្នះពាន ហើយ​កាលពី​ខែមុន លោក​គ្រូបង្វឹក Antonio Conte បាន​ចាក​ចេញពីក្លិប​នេះ ដោយ​ដឹង​ថា ក្រុម​របស់​លោកនឹងត្រូវ​រុះ​រើ​។ ពួក​គេ​នៅ​តែ​មានកីឡាករឆ្នើម​ៗ​ជាច្រើន​​ក្នុងក្រុម ប៉ុន្តែ ពិត​ណាស់ក្រុម​របស់​ពួក​គេ​មិនខ្លាំង​ដូចឆ្នាំ​​មុន​ឡើយ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia