បរទេស៖ លោក Simone Inzaghi ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លឹប Inter Milan ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ។ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A បានសម្រេចតែងតាំងគ្រូបង្វឹកថ្មីមកទទួលតួនាទីដឹកនាំក្លឹបន្ទាប់ពីលោក Antonio Conte បានបង្កើតប្រវត្តិសាស្រ្តជួយក្លឹបឈ្នះពានលីកកំពូលជាលើកដំបូង ក្រោយខកខានអស់រយៈពេល១ទសវត្សកន្លងទៅ។

Breaking Football News – Simone Inzaghi Is the New Inter Head Coach

មានបេក្ខភាពគ្រូបង្វឹកជាច្រើនត្រូវបានលើកយកមកពិចារណាដើម្បីទទួលយកតំណែងនេះ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Inzaghi រូបនេះដែលបានដឹកនាំ Lazio រយៈពេល ៤ ឆ្នាំចុងក្រោយដោយឈ្នះពានក្នុងស្រុក៣បានក្លាយជាគ្រូបង្វឹកផ្លូវការណ៏នៅទឹកដី San Siro។ Inzaghi lពានរង្វាន់ចំនួនបីក្នុងកំឡុងពេលដែលគាត់កាន់តំណែង។

Inter Milan announce Simone Inzaghi as new manager to replace Antonio Conte  after trophy-laden Lazio spell

អ្នកចាត់ការវ័យ បានចូលមកដឹកនាំជំនួសអតីតគ្រូបង្វឹកលោក Marcelo Bielsa ដែលបានចាកចេញពីក្លឹបមានមូលដ្ឋាននៅរាជធានី រ៉ូមប្រទេសអ៊ីតាលីក្រោយពីដឹកនាំក្លឹបមិនបាន១រដូវកាលផង។រដូវកាលមុនលោក Inzaghi ក៏បានដឹកនាំ Lazio ឈានទៅកាន់ វគ្គចែកពូលនៃពានរង្វាន់ Champions League ជាលើកដំបូងក្នុងរយៈពេល ១៣ ឆ្នាំស្របពេលដែលពួកគេក៏បានឈានដល់វគ្គ ១៦ ចុងក្រោយនៃ​ការប្រកួតនេះជាលើកដំបូងចាប់តាំងពីគាត់បានដឹកនាំក្រុមនៅឆ្នាំ ២០០១៕

 

ប្រភពព័ត៍មាន៖ Goal