បរទេស៖ លោក Giuseppe Marotta នាយក​ប្រតិបត្តិ​ក្លិប Inter Milan បាន​និយាយ​ថា ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Serie A មួយ​នេះ នឹង​ចុះ​ហត្ថលេខា​ជាមួយនឹង​ខ្សែ​បម្រើ​អន្តរ​ជាតិ​អាមេនី Henrikh Mkhitaryan និង​អ្នក​ចាំ​ទី​កាមេរូន Andre Onana ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ ស្រប​ពេល​ដេល​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ Romelu Lukaku និង Paulo Dybala ក៏​កំពុង​តែ​ស្ថិ​តក្នុង​គោល​ដៅ​របស់​ក្លិប​ផងដែរ​​។

Mkhitaryan បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​ក្នុងក្រុម AS Roma របស់​លោក Jose Mourinho កាលពី​រដូវ​កាល​មុន ក្នុងក្រប​ខ័ណ្ឌ Serie A ប៉ុន្តែ មិន​បាន​យល់​ព្រម​បន្ត​កិច្ច​សន្យា​ឡើយ​។ Onana ដែល​បាន​ជាប់​បម្រាម​ពីអង្គភាព​គ្រប់គ្រង​កីឡា​បាល់ទាត់​ទ្វីប​​អឺ​រ៉ុប​ហៅ​កាត់ថា UEFA ចំពោះ​ការ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់ប្រើប្រាស់​សារ​ធាតុ​ហាម​ឃាត់​កាលពីឆ្នាំមុននោះ នឹង​ចាក​ចេញពីក្លិប Ajax Amsterdam ក្រោយ​ពី​បាន​ឈ្នះពាន​ក្រប​ខ័ណ្ឌ Eredivisie ៣លើក​ជាប់​ៗ​គ្នា​។ លោក Marotta បាន​ប្រាប់​វិទ្យុ Rai ថា៖ «យើង​នឹង​មាន​កីឡាករ​ចំណូល​ថ្មី​មួយ​ចំនួន ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា ពួកគេ​គឺ​ជា​នរណាឡើយ​។

FILE PHOTO: Soccer Football – Africa Cup of Nations – Third Place Playoff Match – Burkina Faso v Cameroon – Ahmadou Ahidjo Stadium, Yaounde, Cameroon – February 5, 2022 Cameroon’s Andre Onana saves a penalty from Burkina Faso’s Blati Toure in the shoot-out REUTERS/Thaier Al-Sudani

Mkhitaryan នឹង​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ ដែលដូច​គ្នា​ទៅនឹង Onana ដែរ​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​កំពុង​តែ​វាយ​តម្លៃ​លើ​គ្រប់ចំណុច​ទាំង​អស់ ក៏ដូច​ជា​កីឡាករ​មក​ពី​ក្រុម​យុវ​ជន ដែល​បានក្លាយ​ម្ចាស់​ជើង​ឯក​របស់​អ៊ីតាលី​។ យើង​ដឹង​ថា យើង​ត្រូវ​តែ​រង់​ចាំកីឡាករ​វ័យ​ក្មេង និង​បង្កើត​ជាក្រុម​ដ៏រឹងមាំ​មួយ»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia