បរទេស៖ ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្លិប Chelsea នឹង​ចូល​រួម​ជា​មួយនឹងក្លិប Inter Milan វិញ​ក្នុងលក្ខខណ្ឌ​ខ្ចី​ជើង​​១ឆ្នាំ ក្រោយពី​​ជួប​ពេល​វេលា​ដ៏ខក​ចិត្ត​ជា​មួយនឹងក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League មួយនេះ​។

នេះ​បើយោង​ទៅ​តាម​ប្រពភព​ព័ត៌មាន​នានា​។ Inter ត្រូវ​បាន​ព័ត៌​​មាន​ចេញផ្សាយ​ថា បាន​ចរចា​ក្នុង​តម្លៃ​ខ្ចី​ជើង​ចំនួន​៨​លាន​អឺ​រ៉ូ (ស្មើ​នឹង​៨,៤លាន​ដុល្លារ​អាមេរិក) ដើម្បី​នាំ​យក Lukaku ដែល​បាន​យល់​ព្រម​កាត់​ប្រាក់​ខែ ដើម្បី​ចាកចេញ​ពីកីឡដ្ឋាន Stamford Bridge​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ បាន​ចូលរួម​ជាមួយ​នឹងក្លិប Chelsea ក្នុង​តម្លៃខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប​ចំនួន​៩៧,៥លាន​ផោន នៅមុន​ពេល​ចាប់​ផ្តើម​រដូវ​កាល​មុន ដោយ​ចាត់​ទុក​ថា ការ​ផ្ទេរ​នេះ គឺ​ជាការ​វិល​ទៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដ៏​គួរ​ឲ្យ​រំជួល​ចិត្ត ក្រោយពីរូប​គេ​បាន​លេង​ឲ្យ​ក្លិប​តោ​ខៀវ​នៅ​ចន្លោះ​ឆ្នាំ​២០១១ ដល់ឆ្នាំ​២០១៤​។

ប៉ុន្តែ ក្រោយពី​បាន​ស៊ុត​បាល់បញ្ចូល​ទី​៤​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​​ទាំង​៤លើក​ដំបូង​របស់គេ ពេល​វេលា​ជា​​លើក​ទី​២​របស់កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ ជា​មួយ​នឹង Chelsea ប្រែ​ក្លាយ​ទៅ​ជា​ភាព​ជូរ​ចត់​ភ្លាម​ៗ​។ Lukaku បាន​បញ្ចប់​រដូវ​​កាល​មុន ក្នុងនាម​ជា​អ្នក​រក​គ្រាប់បាល់ច្រើន​ជាង​គេ​របស់ Chelsea តាមរយៈ​ការ​រក​បាន​១៥​គ្រាប់ ប៉ុន្តែ អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Manchester United និង Everton រក​បាន​ត្រឹម​តែ​៨​គ្រាប់​គត់ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌលីគ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia