កីឡាករខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic បានប្រកាសអោយដឹងថារូបគេនឹងបន្តលេងអោយក្រុម LA Galaxy នៅរដូវកាលក្រោយបន្តទៀត។កីឡាករខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្រុមនៅលីកកំពូល Major League Soccer របស់អាមេរិកកាលពីខែមីនា បន្ទាប់ពីកិច្ចសន្យារបស់ខ្លួនជាមួយក្លឹប Manchester United ឈានដល់ទីបញ្ចប់។ Ibrahimovic បានស៊ុតបាល់បញ្ចូលទីចំនួន ២២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៧លើកប៉ុន្តែ Galaxy បានបរាជ័យ ក្នុងវគ្គ Play-Off នៅចុងបញ្ចប់នៃរដូវកាល។

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអ៊ែតរូបនេះមានការផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបរួមទាំងអតីតក្លិបក្លឹប AC Milan របស់អ៊ីតាលីផងដែរ​ ប៉ុន្តែទីបំផុតរូបគេបានឈានដល់ការចុះកិច្ចព្រមព្រៀងចុះហត្ថលេខាលើកិច្ចសន្យា សម្រាប់រដូវកាលថ្មីនៅទឹកដីអាមេរិកបន្តទៀត។

Ibrahimovic បាននិយាយថានៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃចន្ទអមជាមួយនិងការបង្ហោះវីដេអូឈរនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ដោយអមនិងចំណងជើងមានន័យថា: ខ្ញុំមិនទាន់បានជួយអ្នកអោយទទួលបានជោគជ័យនៅឡើយនោះទេ

ប្រភព៖ BBC