អតីតខ្សែការពារ ក្រុមជម្រើសជាតិអង់គ្លេស Ashley Cole ត្រូវបានក្លឹបនៅលីកកំពូលអាមេរិកគឺក្រុម LA Galaxy យល់ព្រមអោយចាកចេញពីក្រុមក្រោយពីកិច្ចសន្យារបស់គាត់នៅក្លឹបនៅក្របខណ្ឌ Major League Soccer ឈានដល់ទីបញ្ចប់។

ក្លឹបបានសម្រេចចិត្តមិនបន្តកិច្ចសន្យាថ្មីជាមួយ Cole ខ្សែការពារជើងចាស់ឆ្វេងវ័យ ៣៧ឆ្នាំ រួមជាមួយកីឡាករ ៧នាក់ផ្សេងទៀត។ អតីតខ្សែការពារ Arsenal និង Chelsea បានចូលរួមជាមួយ LA Galaxy នៅឆ្នាំ ២០១៦ និងត្រូវបានតែងតាំងជាប្រធានក្រុមនៅក្នុងខែមីនា ២០១៧ ពោលគឺ ២ខែបន្ទាប់ពីបានចុះកិច្ចសន្យារយៈពេល ១ឆ្នាំបន្ត។

Cole បានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៨៦ប្រកួតឱ្យក្លិប។ ខ្សែប្រយុទ្ធ Zlatan Ibrahimovic គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ១៦នាក់ដែលមានឈ្មោះនៅក្នុងក្រុម LA Galaxy សម្រាប់រដូវកាល MLS ឆ្នាំ២០១៩ ដែលគ្រោងនឹងចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC