បរទេស៖ Everton បានបញ្ជាក់ជាផ្លូវការណ៏ថា Ashley Cole បានចូលរួមជាមួយក្លឹបក្នុងនាមជាជំនួយការគ្រូបង្វឹកឈុតធំរបស់ពួកគេ។វីរបុរស​ក្រុមតោខៀវChelsea បច្ចុប្បន្នមានវ័យ ៤១ ឆ្នាំរូបនេះបានចូលរួមជាមួយ អតីតមិត្តរួមក្រុម Chelsea ដែលបច្ចុប្បន្នបានទទួល​ការងារ​ជាអ្នកចាត់ការទូទៅថ្មី Frank Lampard ។ Cole ធ្លាប់មនតួនាទីជាជំនួយការកីឡាករយុវជនថ្នាលក្រុម ក្រុមតោខៀវ Chelsea ពីមុនផង​ដែរ។

Ashley Cole wanted by Everton manager Frank Lampard to be part of his  coaching staff | Football News | Sky Sports

អតីតខ្សែការពារស្លាបឆ្វេងក្រុមជម្រើសជាតិអង់គ្លេស Cole បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកយុវជនថ្នាល Derby County កំលុង​ពេល​លោកLampard នៅដឹកនាំ ហើយបន្ទាប់មកក៏បានត្រឡប់ទៅបំពេញការងារនៅទឹកដី  Stamford Bridge ។Cole និងត្រូ​រួមការងារ​ជាមួយជំនួយការគ្រូបង្វឹកផ្សេងទៀតមានដូចជា Joe Edwards, Duncan Ferguson, Paul Clement, Chris Jones និង Alan Kelly ។ ខណៈដែល​Cole ក៏ធ្លាប់ធ្វើការជាមួយក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំផងដែរ ដោយផ្តល់ឱ្យគាត់​នូវបទពិសោធន៍​បន្ថែមក្នុ​ង​អាជីព​ជាគ្រូបង្វឹកសម្រាប់ក្លឹបនិងជម្រើសជាតិ។

Ashley Cole: Everton boss Frank Lampard appoints former Chelsea and England  team-mate as first-team coach | Football News | Sky Sports

Everton នឹងត្រូវធ្វើការប្រកួតនៅថ្ងៃសៅរ៍សម្រាប់ក្របខណ្ឌ  FA Cup ទល់នឹង Brentford ដែលជាការដឹកនាំប្រកួតដំបូងរបស់ លោក​Lampard នៅលីកកំពូលអង់គ្លេស៕

 

ប្រភពព័ត៍មាន៖ Sportsmole