អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស Ashley Cole បានប្រាប់ទូរទស្សន៍ Sky Sports ថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Carlo Ancelotti និងលោក Luiz Felipe Scolari ជាគ្រូបង្វឹកដែលខ្លួនពេញចិត្តលេងក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការទូទៅទាំងពីររូបនាពេលកន្លងមកបើទោះបីជាលោក Scolari ចូលមកដឹកនាំក្រុម Chelsea បានត្រឹមតែ ៦ខែ ប៉ុណ្ណោះក៏ត្រូវបានក្លឹបបញ្ចប់តំណែងជាអ្នកចាត់ការទូទៅនៅកំលុងឆ្នាំ២០០៨-២០០៩ រឺឯលោក Ancelloti បានចូលមកដឹកនាំក្រុម Chelsea កំលុងឆ្នាំ២០០៩-២០១១។ ប៉ុន្តែសម្រាប់លោក Jose Mourinho ដែល Cole ធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដែលត្រូវក្លឹប Man.United បញ្ចប់តំណែងកាលពីខែធ្នូ ២០១៨ មិនត្រូវបាន Cole រំលឹកឈ្មោះនោះឡើយ។

អតីតខ្សែការពារឆ្វេងរបស់ក្រុម Chelsea ដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏កីឡាករ Cole បច្ចុប្បន្នជាសមាជិកក្លឹប Derby County ដែលមានអ្នកចាត់ការទូទៅជាមិត្តភក្រ្តចាស់គឺអតីតខ្សែបម្រើ Frank Lampard នោះធ្លាប់បានឈ្នះជើងឯកក្របខ័ណ្ឌ Premier League ក្របខ័ណ្ឌ League Cup ក្របខ័ណ្ឌ Champions League ក្របខ័ណ្ឌ Europa League និងពានរង្វាន់ FA Cup បួនដងក្នុងអំឡុងពេលប្រកួតជាមួយក្លឹបតោខៀវ Chelsea។

Cole បានបញ្ជាក់បន្ថែមអោយដឹងថា: ខ្ញុំចូលចិត្ត Scolari និង លោក Ancelotti នៅពេលសួរខ្ញុំថាតើអ្នកចាត់ការទូទៅ ក្រុមតោខៀវ Chelsea កន្លងមករូបណាដែលខ្ញុំចូលចិត្ត។ ចម្លើយគឺពីររូបដែលខ្ញុំបានរៀបរាប់បើទោះបីជាលោក Scolari មិនបាននៅដឹកនាំក្រុមនិងធ្វើកិច្ចការងាររួមជាមួយខ្លួនរយៈពេលវែងយ៉ាងណាក៏ដោយ។ សម្រាប់លោក Scolari វិញ គាត់បានផ្តល់ដំបូន្មាននិងផ្តល់ឪកាសដូចដែលខ្ញុំបានលេងនៅ Arsenal ហើយគាត់ថាចូរអ្នកលេងស្តាយរបៀបប្រេស៊ីល។ គាត់បានលើកឧទារហណ៏ជាក់ស្តែងថាអ្នកត្រូវតែហ្វឹកហាត់លេងអោយដូច Jamie Carragher រឺ Bosingwa មានន័យថា មានសមត្ថភាពអាចលេងនៅខ្សែការពារឆ្វេង​ និងស្តាំក៏បាន។ ប៉ុន្តែសំណាងមិនល្អគាត់ត្រូវបានក្លឹបបញ្ចប់តួនាទីនៅខែធ្នូ ឆ្នាំ២០០៩។

អត្ថបទ៖ Cambosport
ប្រភព៖ Metro