Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • សមត្ថិភាពមិនធម្មតាខណៈMan.City និងបំបែកកំនត់ត្រានាំយកខ្សែការពារChilwellពីក្រុមLeicester City

    លោក Pep Guardiola កំពុងពិចារណាលើរឿងបំបែកឯតទគ្គកម្មរបស់ក្លិប Liverpool ដោយក្រុមគ្រោងនឹងចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីនាំយកខ្សែការពារកណ្តាល Ben Chilwell របស់ក្លិប Leicester City ម្នាក់មកជួយក្រុមក្នុងរដូវក្តៅខាងមុខនេះ។

    យោងតាមសារព័ត៌មាន Telegraph បានឱ្យដឹងថាក្លិប Leicester City នឹងដាក់តម្លៃខ្លួន BenChiwell លើសពី ៧៥លានផោន ដែលវាតម្លៃខ្លួនខ្សែការពារឆ្វេងថ្លៃបំផុត ក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេសពោលគឺច្រើនជាង Virgilvan Dijk របស់ Liverpool ដែលត្រូវក្លឹបទិញមកពីក្រុម Southampton នៅទឹកប្រាក់ច្រើនជាង ៧៥លានផោនទៅទៀត។

    កំណត់ត្រាផ្ទេរថ្លៃបំផុតបច្ចុប្បន្នរបស់ក្លឹប Man.City គឺ Riyad Mahrez ដែលពួកគេបានចុះហត្ថលេខាលើតម្លៃខ្លួន ៦០លានផោនពី Leicester កាលពីរដូវក្តៅ ហើយបច្ចុប្បន្ននេះ ក្លិបកំពុងចង់បំបែកឯតទគ្គកម្មពិភពលោករបស់ Van Dijk ពី Southampton ទៅ Liverpool នៅឆ្នាំ២០១៨ ក្នុងតម្លៃច្រើនជាង ៧៥លានផោន ដើម្បីទទួលបាន Chilwell។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ sportbible

  • អត្ថបទទាក់ទង