ប្រទេសហ្វីលីពីន ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម បានចេញមុខសុំទោសកាលពីថ្ងៃអាទិត្យ បន្ទាប់ពីអតពលិកជាច្រើន ត្រូវបង្ខំចិត្តរង់ចាំអស់រយៈពេលជាច្រើនម៉ោងនៅឯអាកាសយានដ្ឋាន ឬក៏ត្រូវជូនទៅកាន់សណ្ឋាគារខុស ខណៈដែលបញ្ហានៃការខ្ជីខ្ជាយនេះ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង នៅមុនពេលយុទ្ធនាការប្រចាំតំបន់មួយនេះ ចាប់ផ្តើម។
អត្តពលិកជាច្រើន បានចាប់ផ្តើមធ្វើដំនើរទៅកាន់ទីក្រុងម៉ានីល នៅមុនពេលការបើកការប្រកួតកាលពីថ្ងៃសៅរ៍ ប៉ុន្តែសម្រាប់ក្រុមកីឡាបាល់ទាត់កម្ពុជា និងទីម័រខាងកើត ការធ្វើដំណើរទៅដល់របស់ពួកគេ បានកើតឡើងតាមអ្វីដែលពួកគេបានរំពឹងទុកឡើយ។ មុននឹងបន្ថែមថា ក្រុមរបស់លោកក៏បានរង់ចាំអសរយៈពេលជច្រើនម៉ោងសម្រាប់សេវាដឹកជញ្ជូនទៅមកនោះ លោក Felix Dalmas គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា៖ «យើងត្រូវតែរង់ចាំរហូតដល់ទៅ៨ ទៅ៩ម៉ោង ដើម្បីធ្វើដំណើរទៅដល់សណ្ឋាគាររបស់យើង»។
កាលពីល្ងាចថ្ងៃអាទិត្យ សណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារសម្រាប់ទទួលអត្តពលិកឲ្យស្នាក់នោះ បានចេញសេចក្តីប្រកាសមួយថា ប្រតិភូម្នាក់ បានធ្វើដំណើរទៅដល់នៅមុនពេលម៉ោងចុះបញ្ជីស្នាក់នៅនាវេលាម៉ោង២រសៀល ដែលជាម៉ោងដែលពួកគេព្រមព្រៀងជាមួយនឹងគណកម្មការរៀបចំការប្រកួត។
សណ្ឋាគារ Century Park Hotel Manila បានឲ្យដឹងថា៖ «យើងត្រូវបានបញ្ជាក់ប្រាប់ថា សមាជិកក្រុមមកពីកម្ពុជា នឹងមកនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ យើងពិតជាចង់ផ្តល់ការស្នាក់នៅតាមការស្នើសុំ ប៉ុន្តែ វាមិនអាចទៅរួចឡើយ ដោយសារតែបន្ទប់ទាំងអស់របស់យើងពេញទៅហើយ»៕