Sangmanee Sathian MuayThai ឬ ឈ្មោះហៅក្រៅ «The Million Dollar Baby» មានក្ដីសុបិនកែប្រែជីវភាពគ្រួសារដោយរូបគេចូលប្រកួតតាំងពីអាយុ ៦ ឆ្នាំ ហើយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់នៅស្រុកកំណើត និង រួមចំណែកធ្វើឲ្យគ្រួសារកាន់តែល្អប្រសើរឡើង។
Sangmanee ដែលមានវ័យត្រឹម ២២ ឆ្នាំមានកំណត់ត្រាប្រកួតរហូតដល់ជាង ១៨០ ដង និងបន្តដំណើរទៅមុខទៀតឆ្ពោះទៅរកខ្សែក្រវាត់លំដាប់ពិភពលោកជាពិសេស ONE Super Series World Title។ គេចង់បានខ្សែក្រវាត់លំដាប់ពិភពលោកដើម្បីកិត្តិយសគ្រួសារ និង ដើម្បីមនុស្សជាទីស្រលាញ់។
ការធ្វើដំណើរទៅបាងកកពីខេត្ត Khon Kaen ជាដំណើរមួយស្វែងរកការប្រកួតកាន់តែខ្លាំងខាងក្បាច់គុនមួយថៃ និងជួបវីរបុរសក្បាច់គុនជាច្រើននៅទីនោះ។ នៅពេលមានអាយុ១៤ ឆ្នាំ Sangmanee មានឱកាសហក់ចូលសង្វៀនលំដាប់ខ្ពស់ Lumpinee Stadium នៅក្រុងបាងកកជាទីដែលអាចបង្កើនសមត្ថភាពឲ្យខ្លាំងក្លា បន្ទាប់ពីរូបគេធ្លាប់ប្រកួតនៅតំបន់ Isaan។
ដ្បិតមានសម្ពាធច្រើនកាលនៅពីក្មេងវ័យ ប៉ុន្តែ កីឡាកររូបនេះបានឆក់យកឱកាសដើម្បីក្រសោបយកភាពល្បីល្បាញ។ «ខ្ញុំពិតជាស្រេកឃ្លាននឹងការប្រកួតណាស់។ មានមនុស្សជាច្រើននៅទីនោះនៅសង្វៀន Lumpinee ដែលជាសង្វៀនចំកណ្ដាលក្រុងបាងកក។ កាលនោះខ្ញុំឈ្នះដោយពិន្ទុនាពេលនោះ។ គ្រានោះ ខ្ញុំនៅប្រកួតទាំងនៅបាងកក និង តំបន់ Isaan»។ Sangmanee រៀបរាប់បែបនេះ។
ការប្រកួតនោះបានកម្រៃច្រើនសម្រាប់រូបគេទោះលំបាកបន្តិចក្ដី ហើយ «The Million Dollar Baby» បន្តរះឡើងក្នុងវិស័យប្រដាល់ និង ជម្នះឧបសគ្គជាច្រើននៅនឹងមុខ។ កីឡាករវ័យក្មេង ២២ ឆ្នាំ រូបនេះឈ្នះខ្សែក្រវាត់ 105-pound Lumpinee Stadium Muay Thai World Title ត្រឹមតែ១ឆ្នាំបន្ទាប់ប៉ុណ្ណោះក្រោយពេលបង្ហាញខ្លួនដំបូងលើសង្វៀននេះលំដាប់ខ្ពស់នៅថៃនេះ និង បានឈ្នះពានកីឡាករល្អប្រចាំឆ្នាំហៅថា Sports Writers of Thailand Fighter នៅប្រទេសថៃ ឬ ជាពានកីឡាករមួយថៃល្អបំផុតប្រចាំប្រទេស។
Sangmanee ពន្យល់ទៀត៖«ពិតណាស់ វាពិតជាលំបាកមែន ការហ្វឹកហាត់ខ្លាំងក្លា, ការសិក្សា, និង ការសម្រកគីឡូជាដើម ប៉ុន្តែ យើងត្រូវតែមានទំនួលខុសត្រូវខ្លួនឯងនាពេលនោះ។ ក្នុងនោះខ្ញុំគិតច្រើនអំពីវិន័យផងដែរ។ រឿងលំបាកមួយទៀត គឺ ការទៅសាលា និង ការធ្វើកិច្ចការសាលាដែលគ្រូដាក់ឲ្យ»។ ទោះបែបណាក្ដី ជើងខ្លាំងវ័យក្មេងរូបនេះបានរក្សាលំនឹងយ៉ាងល្អទាំងប្រដាល់ និង ការសិក្សា។
«ខ្ញុំជាមនុស្សម្នាក់មិនចង់ដើរលេងច្រើន។ វាមិនមែនជារឿងល្អនោះឡើយ។ ខ្ញុំមិនខ្ជិលច្រអូស។ ខ្ញុំតែងតែធ្វើការងាររបស់ខ្ញុំយ៉ាងម៉ត់ចត់»។ Sangmanee គូសបញ្ជាក់បន្ថែម។
ការគោរពវិន័យនេះ បាននាំឲ្យ Sangmanee ឈ្នះខ្សែក្រវាត់ Rajadamnern Stadium Muay Thai World Title ចំនួន ៣ សម័យកាល និងឈ្នះខ្សែក្រវាត់ S-1 World Title ទៀតផងមុនពេលរូបគេរៀនចប់វិទ្យាល័យ។ Sangmanee ល្បីឈ្មោះមិនធម្មតារហូតដល់ ONE Championship ចុះកិច្ចសន្យាដើម្បីនាំយករូបគេមកប្រកួតក្នុងកម្មវិធី ONE Super Series នាពេលបច្ចុប្បន្ន។
«The Million Dollar Baby» បានទទួលជ័យជម្នះលើកដំបូងក្នុងការប្រកួត ONE Super Series នាពេលកន្លងមកនៅហ្វីលីពីន និងឡើងប្រកួតជាថ្មីប៉ះកីឡាករជប៉ុន Kenta Yamada ក្នុងកម្មវិធី ONE: A NEW TOMORROW។
«ខ្ញុំពិតជាសប្បាយរីករាយណាស់ក្នុងការប្រកួតកម្រិតពិភពលោក។ វាជាកម្រិតថ្មីសម្រាប់ខ្ញុំ។ ខ្ញុំនឹងបន្តបេសកកម្មដើម្បីទទួលទទួលជ័យជម្នះជាបន្តបន្ទាប់»។ «The Million Dollar Baby» សង្កត់ធ្ងន់ដូច្នេះ។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕
អត្ថបទ៖ ស៊ីធី