អេស្ប៉ាញ៖ Real Betis បានតែងតាំងលោក Manuel Pellegrini គឺជាអ្នកចាត់ការថ្មីរបស់ពួកគេជាផ្លូវការណ៏ហើយ ខណៈក្លឹបកំពុងលេងនៅលីកកំពូលអេស្បាញជឿជាក់ថាគ្រូបង្វឹកសញ្ជាតិឈីលីដែលពោរពេញទៅដោយបទពិសោធន៍ និងចំណេះដឹងរូបនេះជាតម្រូវការមួយដែលកំពុងស្វែងរកដើម្បីមានឪកាសសម្លឹងរក កៅអីលេងនៅក្របខណ្ឌ Europa League រដូវកាលក្រោយ។
បុរសវ័យ៦៦ឆ្នាំគឺជាបុគ្គលម្នាក់ដែលធ្លាប់មានបទពិសោធន៏ដឹកនាំក្លឹប ពិសេសនៅប្រទេសអេស្ប៉ាញនឹងចូលមកដឹកនាំក្រុមដែលមានមូលដ្ឋាននៅទីក្រុង Seville រហូតដល់ឆ្នាំ២០២៣។
ក្រុមមានចំណាត់ថ្នាក់លេខ១៣នៅតារាងLa Liga បានបញ្ចប់តំណែងអតីតគ្រូបង្វឹក Rubi ត្រូវបានបណ្តេញចេញកាលពីប៉ុន្មានសប្តាហ៍មុន និងបានជ្រើសរើសជំនួយការគ្រូបង្វឹកលោក Alexis បានទទួលតួនាទីដឹកនាំក្រុមបណ្តោះអាសន្ន ។
Pellegrini ទទួលបានជោគជ័យទាំងនៅ Villarreal និង Malaga ប៉ុន្តែត្រូវបានបណ្តេញចេញដោយ Real Madrid ។ គាត់ក៏ធ្លាប់ដឹកនាំ Manchester City និង West Ham នៅក្នុង Premier League ក៏ដូចជាក្លឹបនៅលីកកំពូលចិន Hebei China Fortune ផងដែរ។
ប្រភព៖ Sport.es