Leroy Sane នៅមិនទាន់មានឳកាសនិងសមត្ថភាពលេងឡើងដល់កំរិតខ្ពស់របស់ខ្លួននៅ​ឡើយទេនេះ​បើ​យោង​តាម ការអះអាង​របស់​អតិតខ្សែបម្រើឆ្នើមក្រុម Bayern Munich លោក Lucas Podolski បាន​បញ្ជាក់​ប្រាប់​យ៉ាងដូច្នេះ។

Sane not yet at the top level' - Former Bayern Munich star ...

ផ្ទុយទៅវិញអតីត​កីឡា​ករក្រុមជម្រើសជាតិអាឡឺម៉ង់បានបញ្ជាក់បន្ថែមថា កីឡាករវ័យ ២៤ ឆ្នាំ​រូប​នេះនិងអាចទទួលបានជោគជ័យ​ពេលដែលរូបគេសម្រេចចិត្តផ្លាស់ពី Man City ទៅចូលរួមជាមួយម្ចាស់​ជើង​ឯ​ក​អាឡឺម៉ង់គឺ Bayern Munich ។

ពត៌មានពីការផ្លាស់ប្តូររបស់កីឡាករក្រុមជម្រើសជាតិឥន្ទ្រីយ៏ដែកអាឡឺម៉ង់ Sane ទៅកាន់កីឡាដ្ឋាន Allianz Arena ត្រូវ​បានបញ្ជាក់ជាផ្លូវការណ៏កាលពី ដើមខែនេះ បន្ទាប់ពីទំនាក់ទំនងនៃការចង់បាននេះបានកើតមានឡើ​រយៈពេល​ជាងមួយឆ្នាំកន្លងមក។

Lukas Podolski: Leroy Sane has not yet “reached the top level ...

មជ្ឈដ្ឋាន និង អ្នកគាំទ្រសង្ឃឹមថាការមកដល់របស់ខ្សែបម្រើ-ប្រយុទ្ធស្លាបឆ្វេងរូបនេះនឹងជម្រុញអោយ ក្លឹបម្ចាស់​ជើងឯក Bundesliga ៨សម័យចុងក្រោយមួយនេះធ្វើព្យុះភ្លៀងបានជាបន្តបន្ទាប់ទៀត ពិសេសនៅលីកកំពូលទ្វីប​អឺរ៉ុប ដែលត្រៀមចាប់ផ្តើមប្រកួតឡើងវិញ ក្រោយផ្អាកដើម្បីបង្ការការរីករាលដាលនៃមេរោគកូវីត-១៩រួចមក៕

 

ប្រភព៖ Goal.com