បរទេស៖ ក្រុមតោខៀវ Chelsea កំពុងឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារឆ្វេង Ben Chilwell ពីក្លឹប Leicester City ។កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានក្លាយជាគោលដៅអាទិភាពរបស់គ្រូបង្វឹក Frank Lampard បើទោះបីជាគ្រូបង្វឹកក្រុមកញ្ជ្រោងខៀវ លោក Brendan Rodgers បានបញ្ជាក់កាលពីខែកក្កដាថា Chilwell មិនមែនសម្រាប់លក់ក៏ដោយ។

Ben Chilwell

ប៉ុន្តែបន្ទាប់ពី Leicester បានបញ្ចប់នៅលេខរៀងទី ៥ កាលពីរដូវកាលមុនការផ្លាស់ប្តូរទៅកាន់ក្លឹប Chelsea បើទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយ Leicester មានសុពលភាពដល់ឆ្នាំ២០២៤យ៉ាងណាក៏ដោយ ។​ការផ្ទេរនេះនិងក្លាយជាទីចំណាប់អារម្មណ៏សម្រាប់ Chilwell បន្ទាប់ពីក្រុមមានកៅអីលេងនៅវគ្គជម្រុះ​ក្រប​ខណ្ឌ  Champions League ក្រោយបញ្ចប់រដូវកាលនៅលេខរៀងទី៤។

Ben Chilwell to Chelsea: Blues close to sealing £50m transfer ...

Chelsea ក៏បង្ហាញពីចំណាប់អារម្មណ៏ក្នុងការផ្ទេរយក កីឡាករ Kai Havertz ពី Bayer Leverkusen ក្រោយពី​ពួកគេបានឈានដល់កិច្ចព្រមព្រៀងផ្ទេរយក Timo Werner និងខ្សែបម្រើស្លាប Hakim Ziyech ដើម្បីត្រៀម​ប្រកួតប្រជែងនៅរដូវកាលថ្មីនក្របខ័ណ្ឌ Premier League ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែកញ្ញាខាងមុខ៕

 

ប្រភពព័ត៍មាន៖ BBC