បរទេស៖ ការប្រកួតជើងទី១ជំនួបដ៏ធំរវាងក្លឹបការពារតំណែងជើងឯក La Liga គឺអធិរាជស Real Madridនឹងក្រុមប្រជែងតំណែងជើងឯកដ៏ជូរចត់គឺក្រុមអ្នកមានបុណ្យ Barcelona និងត្រូវធ្វើឡើង នៅទឹកដី  Camp Nou នាថ្ងៃទី ២៥ ខែតុលាពោលគឺសប្តាហ៍ទី ៧ គិតចាប់តាំងពីក្របខណ្ឌ La Liga ចាប់​ផ្តើម​ប្រកួតរដូវកាលថ្មី ខណៈជើងទី ២ នឹងត្រូវធ្វើឡើងនៅទឹកដី Santiago Bernabeu នាថ្ងៃទី ១១ ខែ​មេសា​ក្នុងសប្តាហ៍ទី ៣០ នៃរដូវកាលនេះ។

LaLiga Santander: El Clasico of the next ten years | MARCA in English

គួររំលឹកឡើងវិញផងដែរថាជំនួបរវាងក្លឹបយក្សអេស្បាញទាំងពីរ El-Clasico រយៈពេលចុងក្រោយគឺ នៅថ្ងៃទី ១ ខែមីនានាទឹកដី Real Madrid ជ័យជំនះរបស់ Real Madrid នៅពេល​នោះក្នុងលទ្ធផល ២ទល់និង០បាននាំពួកគេនាំមុខក្រុមការពារតំណែងជើងឯក Barcelona ខណៈពេលនោះលីកកំពូល​អេស្បាញបានទទួលរងការរាតត្បាត និងវាយប្រហារយ៉ាងខ្លាំងក្លាបំផុតពីសំណាក់មេរោគកូវីត-១៩ ហើយ​ពិភពបាល់ទាត់ក៏ត្រូវបាន បញ្ឈប់នៅពេលនោះផងដែរ។

Football: Spain's 'El Clasico' sees goalless draw

ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរការប្រកួតនេះនិងអាចប្រឈមអវត្តមាន Lionel Messi បន្ទាប់ពីរូបគេ ចង់ចាក​ចេញពីក្លឹបហើយក្រុមនៅមិនទាន់មានដំណោះស្រាយណាមួយនៅឡើយនោះ ។ គួរបញ្ជាក់ថា Messi ធ្លាប់​ចូលរួមការប្រកួតក្នុងជំនួប Clásicos នេះបានដល់ទៅ ២៧​ដោយឈ្នះ ១៤ ដងស្មើ ៦ ចាញ់ ៧ ជាមួយកំនត់ត្រារកបាន ១៨ គ្រាប់ និងធ្លាប់ខកខានចូលលេងតែ៥ប្រកួតប៉ុណ្ណោះ ។ ៥ដងនោះ Messi មិន​ត្រូវបានជាប់ឈ្មោះ និង បន្តាប់មកទៀត អង្គុយជាកីឡាករបម្រុង  ខណៈ៣ដងទៀតរូបគេបាន​រងរ​បួស​​ហើយពេលនោះ Barcelona  ឈ្នះពីរ ខណៈ Real Madrid ឈ្នះពីរ និងមួយទៀតស្មើគ្នា៕

 

ប្រភពព័ត៍មាន៖ Sport.es