បរទេស៖ បន្ទាប់ពីមិនមានការរំពឹងទុកនិងភាពមិនច្បាស់លាស់ជាច្រើនខែទីបំផុតខ្សែប្រយុទ្ធ  Pierre-Emerick Aubameyang បានចុះហត្ថលេខាដើម្បី បន្តកុងត្រាថ្មីរយៈពេល ៣ ឆ្នាំជាមួយក្លឹបដែលមានមូលដ្ឋាន នៅភាគខាងជើងទីក្រុងឡុងបន្តទៀតក្នុងនាមប្រធានក្រុម និង ជាកីឡាករដែលស៊ុតបញ្ចូល​ទីនាំ​មុខគេ (Top Scorer) សម្រាប់ក្រុមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ជាមួយនិងសមត្ថភាព ព្រម ទាំងទេពកោសល្យដ៏ល្អរបស់ខ្លួន Aubameyang បានឈ្នះពានស្បែកជើងមាសភ្លាមៗ ពេលដែល​រូបគេ ជាន់ទឹកដីកីឡាដ្ឋាន Emirates ជាលើកដំបូងមកម្លេះ។

Mikel Arteta: Pierre-Emerick Aubameyang's contract signed 'very soon', and  Alexandre Lacazette 'happy' at Arsenal | Football News | Sky Sports

ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះបានប្រាប់ពីគោលបំណងធំក្រោយចុះហត្ថលេខាថាៈខ្ញុំចង់ក្លាយជាវីរបុរសរបស់ក្លឹបដូចជា Thierry Henry ,Ian Wright, Tony Adams និង Dennis Bergkamp ដូច្នេះដែរ។ វាពិតជា​មាន​ន័យ​ណាស់ដែលមានឪកាសធ្វើជាប្រធានក្រុមក្លឹបដ៏អស្ចារ្យមួយនេះ ។ ប្រិយមិត្តគាំទ្រ និង ថ្នាក់ដឹកនាំបានសម្តែងអារម្មណ៏ខ្វល់ខ្វាយពេលដែល ក្លឹបបញ្ចប់ចំណាត់​ថ្នាក់រដូវ​កាលចាស់ឈរនៅលេខរៀងទី៨និងជារឿងដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត រយៈពេល២៥ឆ្នាំ​ចុងក្រោយ​របស់ក្លឹប។

Aubameyang set to sign three-year contract, says Arsenal legend -  Football365

​ព្រោះតែពួកគេយល់ថាក្លឹបអាចនិងបាត់បង់ Aubameyang កីឡាករពូកែរកគ្រាប់បាល់រូបនេះ​ចេញ​ពីទឹកដី Emirate Stadium ខណៈក្លឹបធំៗមកពីទូទាំងទ្វីបអឺរ៉ុបធ្លាប់បានត្រៀមខ្លួនងការនាំ​យក​កីឡា​ករ​អន្តរជាតិហ្គាបុង រូបនេះ ពោលគឺចាប់តាំងពីរូបគេចូលលេងអោយក្លឹបបាន ពីរឆ្នាំកន្លះបក្រោយផ្ទេរពី ក្លឹប Borussia Dortmund ក្នុងតម្លៃ ៥៦ លានផោននៅឆ្នាំ២០១៨។

Aubameyang shortlisted for Ballon d'Or | News | Arsenal.com

បច្ចុប្បន្ន Aubameyang រកបាន ៧២ គ្រាប់សម្រាប់ Arsenal  គ្រប់ការប្រកួតទាំង១១១លើក ចាប់​តាំង​ពី​ផ្ទេរពី Dortmund ។កំណត់ត្រារបស់គាត់បានបង្ហាញថា Aubameyang នៅតែលេង​បាន​ល្អទោះ​បីជាឈាន ចូលដល់វ័យ ៣១ ឆ្នាំ និងបានជួយក្លឹបឈ្នះពានFA Cup កាលពីរដូវកាលចាស់ និង ពាន បើករដូវកាល Community Shield ផងដែរ៕

 

ប្រភពព័ត៍មាន៖ Goal