បរទេស៖ Dimitar Berbatov អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man.Utd ក៏យល់ឃើញថា Paul Pogba និងចាកចេញពី Man. United ក្រោយពីភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាកររូបនេះគឺលោក Mino Raiola បានប្រកាសថាពេលវេលារបស់ខ្សែបម្រើឆ្នើមវ័យ ២៧ ឆ្នាំរូបនេះនៅទឹកដី Old Trafford អស់ហើយ។
បើទោះបីជាកន្លងមកសមាជិកជ័យលាភីWorld Cup ២០១៨ បានបង្ហាញទម្រង់លេងជួយអោយក្រុមបានទទួលជោគជ័យ ពិសេសការលើកពានEuropa League តែBerbatov យល់ថាPogbaដល់ពេលត្រូវទៅកសាងខ្លួន និង កេរ្ត៏ឈ្មោះនៅក្លឹបផ្សេងហើយ។
កីឡាករដែលធ្លាប់ឈ្នះពានPremier League ២ដងជាមួយក្លឹបMan.Utdយល់ឃើញថាPogba នៅតែអាចមានសមត្ថភាពអភិវឌ្ឍទម្រង់លេងក្លាយជាខ្សែបម្រើឆ្នើមលំដាប់ពិភពលោកបន្តទៀត ហើយ ឪកាសនោះគឺការផ្ទេរទៅចូលរួមជាមួយអ្នកចាត់ការសញ្ជាតិបារាំងលោក Zinedine Zidane ដែលកំពុងតែដឹកនាំក្រុមReal Madridនេះតែម្តង ។
អតីតខ្សែប្រយុទ្ធអន្តរជាតិហុងគ្រីបច្ចុប្បន្នមានវ័យ៣៩ឆ្នាំបានប្រាប់គេហទំព័រ Betfair ថាៈ មានក្លឹបជាច្រើនចាប់ អារម្មណ៏លើគាត់(Pogba) ហើយនិងការលើកឡើងពីពាក្យចចាអារាមក្នុងការផ្ទេរទៅReal Madrid។ខ្ញុំចង់ឃើញគាត់វិលត្រឡប់ទៅរកទម្រង់លេងដ៏ល្អបំផុតដូចកាលពីមុន។ជម្រើសទៅកាន់ Real Madrid ជាមិត្តគ្រូបង្វឹករួមប្រទេសរបស់ គាត់អាចនិងសម្រេចបំណងបាន ។