បរទេស៖ Emiliano Buendia មិនរំពឹងថាក្រុមកាំភ្លើងធំ Arsenal នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរយករូបគេនៅពេលទីផ្សារដោះដូរកីឡាករកំពុងបើកនៅខែមករា។ ទោះយ៉ាងណាកិច្ចព្រមព្រៀងចរចារហាក់មិនត្រូវគ្នាលើតម្លៃខ្លួនដូច្នេះ Arsenal អាចនិងដាក់លក្ខណ្ឌខ្ចីជើងមុន ពេលដាក់សំណើរទិញផ្តាច់នៅរដូវកាលក្រោយ។
គួរកត់សម្គាល់ថា Arsenal មានទំនាក់ទំនងចង់បានខ្សែបម្រើអន្តរជាតិអាហ្សង់ទីនរូបនេះមករួមក្រុមជាខ្លាំង ក្រោយការចាកចេញរបស់ Ozil ខណៈកីឡាករវ័យ២៤ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏សម្រាប់ក្រុម Norwich អោយសម្លឹងឃើញឪកាសវិលត្រលប់មកលេងនៅក្របខណ្ឌលីកកំពូលអង់គ្លេសសាជាថ្មីវិញ។
Buendia រកបាន៧ គ្រាប់និងបង្កើតឪកាស (Assist ៦ ដង) ក្នុងរដូវកាលនេះនិងនាំក្រុម Norwich កំពុងឈរនៅលើកំពូលតារាងលីកលំដាប់ទី២ Championship និងមានគម្លាត៤ ពិន្ទុដាច់ពីគូប្រជែង Swansea City៕
ប្រភពព័ត៍មាន៖ Goal