បរទេស៖ បន្ទាប់ពីទទួលលទ្ធផលស្មើគ្នា ០ទល់និង០ ក្នុងការប្រកួតជើងទី ២ក្រុម Juventus បានឡើងទៅកាន់វគ្គ​ផ្តាច់ព្រ័ត្រ Copa Italia ដោយការប្រកួតសរុបទាំងពីរជើងក្នុងលទ្ធផល២ទល់និង១។ មានន័យថាកាលពី ប្រកួត​​ជើងទី ១ នៅទីក្រុង Milan ក្រុមរបស់លោក Andrea Pirlo មានប្រៀបឈានទៅកាន់ វគ្គផ្តាច់ព្រ័ត្រ និងជា​រដូវ​​កាលកាលទី២ជាប់ៗគ្នា។

Image result for juventus vs inter milan

ការប្រកួតនេះអតីតខ្សែប្រយុទ្ធ Man United កីឡាករ Romelu Lukaku និង Achraf Hakimi ខកខាន​ឱកាស​រក​គ្រាប់បាល់ដ៏ល្អក្នុងនាមជាភ្ញៀវ ស្របពេលកីឡាករ Cristiano Ronaldo ត្រូវបានអ្នកចាំទី Samir Handanovic ជួយសង្គ្រោះការស៊ុតដ៏អស្ចារ្យពីប្រធានក្រុមព័រទុយហ្គាល់រូបនេះ។

Image result for juventus vs inter milan

Juve នឹងត្រូវជួបប្រកួតវគ្គផ្តាច់ព្រ័តនៅថ្ងៃទី១៩ ឧសភាជាមួយ Atalanta និង Napoli នៅថ្ងៃពុធ​​សម្រាប់​ការប្រកួតជើងទី២​បន្ទាប់ពីការប្រកួតជើងទី ១ ពួកគេស្មើគ្នាក្នុងលទ្ធផល០ ទល់និង០។ សម្រាប់ Napoli ធ្លាប់​បាន យកឈ្នះ Juventus ៤ទល់និង២ ក្នុងការកាត់សេចក្តីបាល់ប៉េណាល់ទីកវគ្គផ្តាច់ព្រ័ត្រ Coppa Italia កាល​ពីរដូវកាលមុន៕

ប្រភពព័ត៍មាន៖ BBC