បរទេស៖​ លោក Gareth Southgate បានធ្វើការកោះហៅ Lingard, Luke Shaw និង Sam Johnstone សម្រាប់ការប្រកួតវគ្គជម្រុះ ព្រឹត្តការណ៏ World Cup ២០២២ នៅចុងខែមិនានេះ។

Manchester United player Jesse Lingard dropped from England squad for EURO 2020 qualifiers - Manchester Evening News

ក្រៅពីពួកគេទាំងបីនាក់ មាន​ខ្សែប្រយុទ្ធ Oonie Watkins និង​អ្នកចាំទី Sam Johnstone របស់ក្រុម West Brom ក៏ត្រូវមានមុខបង្ហាញខ្លួន ជា​លើក​ដំបូងផងដែរ។ គ្រូបង្វឹក​ក្រុមជម្រើស​ជាតិអង់គ្លេសលោក Southgate បានបញ្ជាកយ៉ាងដូច្នេះថាក្នុងចំណោមអ្នកទាំង ៣ Jesse  គឺ​ពិតជាមានសំណាង។ រីឯ Shaw និង Jones បានវិលត្រលប់ព្រមពេលតែមួយ។ យើងមានបញ្ហា​ប្រឈមនៅ តំបន់ប្រយុទ្ធដែលជាហេតុ​បើកឱកាសសម្រាប់ Jesse ក៏ព្រោះតែគាត់ធ្វើបានល្អ ពេលនៅជាមួយ West Ham។ខ្សែបម្រើ Lingard របស់ក្រុម Man Utd ដែលកំពុងលេងខ្ចីជើងអោយក្រុម West Ham ធ្លាប់បានបង្ហាញខ្លួនលើកចុងក្រោយ ជម្រើសជាតិកាលពីខែមិថុនាឆ្នាំ ២០១៩កន្លងទៅ។

Manchester United defender Luke Shaw faces make-or-break season | Sam johnstone, Phil jones, Johnstone

 

យ៉ាងណាមិញ ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold របស់ Liverpool មិនត្រូវបានដាក់រាប់បញ្ចូលក្នុងសមាជិកក្រុមទាំង ២៦ នោះទេ។ រីឯខ្សែបម្រើវ័យ ១៧ ឆ្នាំរបស់ក្លិប Dortmund កីឡាករ Jude Bellingham មានឈ្មោះក្រុមប៉ុន្តែអាចនឹងខកខានដោយ​សារតែការ​រឹតបន្តឺង​ដើម្បីបង្ការ​​ការឆ្លងរាលដាលនៃមេរោគកូវីត-១៩នៅប្រទេសអាឡឺម៉ង់។ គួរបញ្ជាក់ថាអង់គ្លេសត្រូវប្រកួតជាមួយ​សាន​ម៉ារីណូនៅថ្ងៃទី ២៥ ខែមីនា និង បន្តជួបនៅអាល់បានីនៅថ្ងៃទី ២៨  មុនពេលធ្វើម្ចាស់ផ្ទះទទួលភ្ញៀវប៉ូឡូញនៅថ្ងៃទី ៣១ បំណាច់ខែមិនាតែម្តង៕

 

ប្រភពព័ត៍មាន៖ BBC