បរទេស៖ ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថាពួកគេមិនមានចេតនាក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ក្លឹប Juventus កីឡាករ Douglas Costa ជាអចិន្ត្រៃយ៍ទេ។

Bayern Munich 'decide against permanent Douglas Costa deal'

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លឹប Bayern ជាលើកទី២ហើយកាលពីរដូវក្តៅកន្លងទៅ ប៉ុន្តែរូបគេហាក់ដូចជាមិនសូវជាកាក់កបនៅក្របខណ្ឌ Bundesliga នៅរដូវកាលនេះប៉ុន្មានទេ ដោយ១១ប្រកួតរូបគេអាចរកបានត្រឹមតែ១គ្រាប់ និង Assist បានតែម្តងដងប៉ុណ្ណោះ។

Douglas Costa signed permanently by Juventus! - YouTube

បើយោងទៅតាមអ្នកសារព័ត៍មានដ៏ល្បីឈ្មោះលោក Romano Fabrizio បានអះអាងថាក្លឹប Bayern Munich បានសម្រេចចិត្តហើយថានឹងមិនចុះកុងត្រាជាអចិន្ត្រៃយ៍លើកីឡាកររូបនេះទេ ហើយប្រសិនបើមិនមានអ្វីផ្លាស់ប្តូរទេគាត់នឹងវិលត្រលប់ទៅកាន់ Juventus វិញសម្រាប់រដូវកាល២០២១/២២៕

 

ប្រភពព័ត៍មាន៖ Sportsmole