បរទេស៖​ ខ្សែ​បម្រើ Stefano Sensi បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី ក្រោយពី​សម្រាក​តង់​ទី​១ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ Ciro Immobile បាន​បន្ថែម​គ្រាប់​បាល់​ទី​២ ពី​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទីនៅ​ជិត​បញ្ចប់​ការ​ប្រកួត ដើម្បី​​ជួយ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ី​តាលី រក្សា​កំណត់ត្រា​យ៉ាងល្អ​ក្នុងការ​ប្រកួត​ជម្រុះ World Cup របស់ពួក​គេ តាមរយៈ​ការយកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​លីទុយ​អានី ២-០ កាលពីថ្ងៃពុធ​។

ក្រុម​ម្ចាស់​​ជើង​ឯកពិភពលោក​៤​សម័យ​កាល​មួយនេះ បាន​អវត្ត​មាន​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨​។ ប៉ុន្តែ លោក​គ្រូបង្វឹក Roberto Mancini បាន​បន្ថែម​កំណត់​ត្រា​មិនស្គាល់​ចាញ់សោះ​របស់​ពួកគេ​រហូត​ដល់​២៥​ប្រកួត ដើម្បី​តាម​ស្មើ​​កំណត់ត្រា​របស់​លោក Marcello Lippi ដែល​ជា​គ្រូបង្វឹក​​​បាន​ដឹកនាំ​ឲ្យ​អ៊ី​តាលី ឈ្នះ​ពាន World Cup ឆ្នាំ​២០០៦​។ បច្ចុប្បន្ន គ្រូបង្វឹក​ទាំង​២ កំពុង​តែ​តាម​ពីក្រោយ​កំណត់ត្រា​របស់​លោក Vittorio Pozzo ដែល​បាន​ដឹកនាំ​ឲ្យ​អ៊ី​តាលី មិនស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​ដល់​ទៅ​៣០លើក​ជាប់​ៗ​គ្នា​។

បច្ចុប្បន្ន ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី កំពុង​តែ​នាំមុខ​លើ​កំពូល​តារាង​នៃ​ពូល C ដោយ​មាន​៩ពិន្ទុ​ពីការ​ប្រកួត​៣លើក ក្រោយពី​បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​ប៊ុល​ហ្គារី និង​អៀរ​ឡង់​ខាង​ជើង ក្នុងលទ្ធ​ផល​ដូចគ្នា​នេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia